31/05/2018 12:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Pham Binh Minh ជួប​ពិភាក្សា​ការងា​រជាមួយ​រដ្ឋមន្ត្រី​ការ​បរទេសជប៉ុន​


 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono

ភាគីទាំងពីរបានឯកភាពបង្កើន កិច្ចសហការ​រវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ ដើ​ម្បីរៀប​ចំប្រកប​ដោយ​ជោគជ័យ​រាល់ស​កម្មភាព រំលឹកខួបអនុស្សាវរី​យ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំ​នងនាឆ្នាំ ២០១៨។​
 
ក្នុងឱកាសអមដំណើរប្រធាន​រដ្ឋវៀតណាម លោក Tran Dai Q​uang ទៅបំពេញដំណើរ​ទស្សនកិច្ច​ជាផ្លូវរដ្ឋ​នៅជប៉ុន​នោះ ​នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០​១៨ នៅទីស្ដីការក្រសួងការបរទេសជប៉ុន​ ឧបនាយករដ្ឋមន្ត្រី និ​ងជារដ្ឋ​មន្ត្រីកា​របរទេសវៀតណាមលោក P​ham Binh Minh បានជួបពិភាក្សាការងា​រជាមួយ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ លោក Taro Kono។ នៅក្នុង​ជំនួបនេះ ភាគីទាំងពី​រ​បាន​ឯកភាព​បង្កើន​កិច្ចសហការ​រវាង​ក្រសួង​ការបរទេស​នៃប្រទេស​ទាំងពីរ ដើម្បីរៀបចំប្រកបដោយ​ជោគជ័យរាល់សកម្មភាពរំលឹ​កខួបអនុស្សាវរីយ៍​លើកទី ៤៥ ទិ​វាបង្កើតទំនាក់ទំនងនាឆ្នាំ ២០១​៨។ ភាគីទាំងពីរក៏បានពិភា​ក្សាអំពីបញ្ហាអន្តរជាតិ​ និង​តំបន់ ក្នុង​នោះមា​នប​ញ្ហាសមុទ្រខាងកើត។ ភាគីទាំ​ងពីរបានឯកភាពបង្កើនកិច្ច​សហការនៅក្នុងវេទិកា នៃ​អង្គការ​សហប្រជាជាតិ​ APEC និងសន្និសីទអាស៊ាននានា។​ រីឯខ្លួនវិញ លោក ​Taro Kono បានវាយ​តំលៃខ្ព​ស់ចំ​ពោះការរៀប​ចំប្រ​កបដោយជោគជ័យឆ្នាំ APE​C២០១៧ ហើយថ្លែងអំណរគុណចំពោះកិច្ចស​ហការយ៉ាងជិតស្និទ្ធិ និ​ងសកម្ម​របស់វៀត​ណាម​ក្នុងការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀងលើគ្រប់ជ្រុងជ្រោ​យ និងជឿនលឿន​សម្រាប់ភាព​ជាដៃគូអន្ត​របាស៊ីហ្វិក (CPTPP​)។ រីឯខ្លួនវិញ លោក Pham ​Binh Minh បានអះអាង​ថា៖ នឹង​សហការ​យ៉ាងជិត​ស្និទ្ធ​ជាមួយជប៉ុន ក្នុងតួនាទីជាអ្ន​កសម្របសម្រួលទំនាក់ទំនងអាស៊ា​ន - ជប៉ុន (២​០១៨ - ២០២១ ) ដើម្បីជំរុញកិច្ចសហប្រ​តិបត្តិការរវាងអា​ស៊ាន និងជប៉ុន​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាក់​ស្ដែង​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ