28/05/2018 09:21 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ចុះត្រួតពិនិត្យ​ដំណើរការ​អនុវត្តផ្លូវ​ល្បឿនលឿន​Trung Luong-Can Tho​


 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញចុះត្រួតពិនិត្យដំណើរការអនុវត្តផ្លូវល្បឿនលឿនTrung Luong - Can Tho

នៅរសៀលថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញ អញ្ជើញចុះ​ត្រួតពិនិត្យ ដំណើរការ​អនុវត្តផ្លូវល្បឿនលឿន Trung Luong - Can Tho និងស្នើឲ្យ​ក្រសួង​គមនាគមន៍​ និងដឹកជញ្ជូនវៀតណាម រួមទាំង ​អ្នកម៉ៅនានា គប្បីផ្តោតលើការ​ចង្អុល​បញ្ជាការអនុវត្ដ​ដោ​យ​តម្រូវការ​ធ្វើដំណើរពីផ្លូវល្បឿនលឿន​ពីទីក្រុងហូជីមិញ​ទៅកា​ន់ទីក្រុង Can Tho (ភាព​ខាងត្បូងវៀត​ណាម) ក្នុងឆ្នាំ ​២០២០។ យោងតាម​នោះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់និងស្នើឲ្យមាន ការធានាគុណភាព និង សុវត្ថិភាពជាដាច់ខាតសំរាប់សំណង់នេះក្នុងដំណើរការ សាងសង់ផងដែរ។
 
ខ្សែផ្លូវល្បឿនលឿន Trung Luong - Can Tho រួម​មាន ២  ផ្នែក គឺ ទីក្រុ​ងហូជីមិញ - Trung Luong និង T​rung Luong - My Thuan - ទីក្រុង ​Can Tho។ ក្នុងឱកាសចុះពិ​និត្យនៅការដ្ឋានសាងស​ង់សំណង់​នេះ លោក Trinh Dinh Dung ក៏សង្កត់ធ្ង​ន់ទៀតថារដ្ឋាភិបាល​ និងនាយករដ្ឋមន្ត្រី​វៀតណាម បានយកចិត្តទុកដា​ក់ ជាពិសេស​ចំពោះ​​ការសាង​សង់ខ្សែរ​ផ្លូវនេះ និងស្នើឱ្យក្រសួងគមនា​គមន៍ និង ដឹកជញ្ជូន និង ​មូលដ្ឋាននានា គួរតែផ្ត​ល់អាទិភាព​​ក្នុង​ការអនុវត្តសំណង់នេះប្រក​បដោយជោគជ័យក្នុង​ឆ្នាំ ២០២​០៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ