11/05/2018 09:45 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងប្រេស៊ីន

នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីននិងឯកអគ្គរដ្ឋទូតអាមេរិក។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល
លោក Marco Antonio Diniz Brandao (រូបថតៈ VGP/Thanh Chung)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marco Antonio Diniz Brandao  លោក Vuong Dinh Hue បានឲ្យដឹង​ថា វៀតណាមមានការយកចិត្តទុកដាក់ពិសេសលើតួនាទីរបស់ប្រេស៊ីលក្នុងតំបន់អាមេរិកឡាទិន។ ហើយថ្នាក់​ដឹកនាំនៃរដ្ឋាភិបាលទាំងពីរមានបំណងចង់ឲ្យរដ្ឋាភិបាលទាំងពីរនឹងបង្កើតទំនាក់ទំនងសហប្រតិបត្តិការ យ៉ាងខ្លាំង ថែមទៀតលើវិស័យអប់រំ ការពារជាតិ អាកាសចរណ៍ កសិកម្មនិងអភិវឌ្ឍន៍ សហគ្រាសជាដើម។

រីឯនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Kritenbrink ឧបនាយករដ្ឋមន្ត្រី លោក  Vuong Dinh Hue បានអះអាងថា វៀតណាមគាំទ្រអាមេរិកបន្តមានតួនាទីសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមចំ​ណែក​ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់។ ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Kritenbrink ឲ្យដឹងថា អាមេរិកមានបំណងជម្រុញកិច្ចសហប្រតិបត្តិការ វិនិយោគនិងពាណិជ្ជកម្មជាក់ស្តែងជាមួយវៀតណាម។ ហើយសហគ្រាសអាមេរិកមានបំណងទាក់ទងផ្ទាល់ជាមួយប្រព័ន្ធ គោល​នយោបាយសេដ្ឋកិច្ចមានចរិតលក្ខណៈអាចគណនាទិន្នន័យបាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ