25/04/2018 10:16 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ទទួល​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​មហផ្ទៃ​សឹង្ហបុរី​


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងមហផ្ទៃសឹង្ហបុរី លោក Pang Kin Ki-oong  

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ឧបនាយករដ្ឋ​មន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោ​ក Truong Hoa Binh បានអញ្ជើញ​ទទួលជួប​ ជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍​ក្រសួងមហាផ្ទៃ សឹង្ហបុរី លោក​ Pang Kin Ki-oong ដែលកំពុង​បំពេញ​ទស្សនកិច្ច​នៅវៀតណាម ចូលរួ​ម​សន្និសីទទ្វេភាគីប្រចាំឆ្នាំ​ថ្នាក់អនុរដ្ឋមន្ត្រីអ​ចិន្ត្រៃយ៍​លើកទី១០រួម​ទាំង​ចូលរួមការជួប​​ប្រាស្រ័យ​កីឡាលើកទី៥ រវាងក្រ​សួងនគរបាលវៀតណាមជា​មួយក្រសួងមហា​ផ្ទៃ សឹង្ហ​បុរី​។
 
ក្នុ​ង​ជំនួបនេះ លោក Truong Hoa Binh ​បានអះអាងថា រា​ល់សមិទ្ធិ​ សហប្រតិ បត្តិការ​ដែល​ប្រទសទាំងពីរ​ទទួលបាន​នាពេលកន្លង​ទៅគឺមានការ​រួមចំណែក​សកម្ម របស់ក្រសួងនគ​របាលវៀតណាមនិងក្រសួ​ង មហាផ្ទៃសឹង្ហ​បុរីផង​ដែរ​។
 
ឧបនាយករដ្ឋម​ន្ត្រី លោក Truong Hoa Binh បានស្នើឲ្យ​ភាគី​ទាំង​ពីរ ផ្តោតសំខាន់​លើការជម្រុញ​កិច្ចសហប្រតិ​បត្តិការ​ រក្សាយន្តការផ្លាស់ប្តូរគ​ណៈប្រតិភូគ្រប់ជាន់ ថ្នាក់​ សំដៅចែក​រំលែកព័ត៌មាន​ស្តីពីស្ថាន​ភាពពិភ​ពលោក​និង​តំបន់​ ជាពិសេស ពង្រឹងការជឿទុក​ចិត្តនយោបាយរ​វាងភា​គីទាំង​ពីរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ