22/04/2018 10:52 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញប្រគល់​សេចក្តី​សម្រេច​ចិត្ត​និង​ប័ណ្ណទទួល​ស្គាល់​ស្រុក​ជន​បទ​ថ្មី​


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួល ស្គាល់ស្រុកជនបទថ្មីសម្រាប់ខេត្ត Nam Dinh

នាព្រឹកថ្ងៃទី២១​ ខែមេសា ឆ្នាំ​២០១៨ ​នៅខេត្ត Nam Dinh ឧបនាយករដ្ឋម​ន្ត្រី លោក Vuong ​Dinh Hue បាន​អញ្ជើញ​ប្រគល់​សេចក្តីសម្រេចចិត្តនិងប័ណ្ណទ​ទួលស្គាល់ស្រុកជន បទ​ថ្មី សម្រាប់ស្រុកចំនួន​៤ គឺ ស្រុក N​ghia Hung ស្រុក Truc​ Ninh ស្រុក Xuan Truong និង ស្រុ​ក Giao Thuy ដែលទទួលបានបទដ្ឋានជន​បទថ្មីឆ្នាំ២០១៧។

អញ្ជើ​ញថ្លែងមតិក្នុង ពិធីប្រ​កាសនេះ ឧបនាយករដ្ឋមន្ត្រីលោក V​uong Dinh Hue បានមានប្រសាស​ន៍​ថា៖ “បង្កើត​របររកស៊ីសំដៅលើកកម្ពស់ជីវភាពរស់នៅ​និងចំណូល ជូន ប្រជាជនជាចំ​ណុចសំ​ខាន់​ពិសេស​នៃបទដ្ឋាន​ជនបទ​ថ្មី។ យើងខ្ញុំក៏មានក្តីសោមន​ស្សរីករាយដោយ បានឃើញថា ​ខេត្ត Nam Dinh មុននិង​ក្រោយពេល​កសាងជន​បទថ្មីនោះ ចំណូលនិង ជីវភាពរស់​នៅរបស់ប្រជាជនកើនឡើង​៣ដង​។ ការ​កសាង​ជនបទ​ថ្មីពិតណា​ស់ថា​ នឹង តភ្ជាប់​ជាមួយការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ផ្នែក​កសិកម្ម​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​បទ​ ”។
 
លោក Vuong Dinh Hue បានស្នើឲ្យខេត្ត​ Nam Dinh បន្តបំផុសសមិត្ថភាពច្នៃ ​ប្រឌិតរបស់ប្រជាជ​ន រដ្ឋ​អំណាច​គ្រប់ជាន់​ថ្នាក់ ដើ​ម្បីអនុវត្តន៍ប្រ កបដោយប្រសិទ្ធ​ភាព បទដ្ឋានកសាងជនបទថ្មី​ទាំង ១៩ ផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសម្លេ​ងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ