22/04/2017 10:38 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ទទួលសេចក្ដី អញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ឧបនាយករដ្ឋមន្រ្តី​និង​ជារដ្ឋ​មន្រ្តី​ការ​បរទេស​​វៀត​ណាម ​លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអាមេរិក ចាប់​ពី​ថ្ងៃទី ២០ ដល់ ២១ ខែមេសា ២០១៧​។ នាថ្ងៃទី ២០ ខែមេសា  លោក Pham Binh Minh មានជំនួបចរចាជាមួយ រដ្ឋមន្ត្រី​​ការបរទេស លោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក Herbert Raymond McMaster ជួបសន្ទនាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin​។ នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Rex Tillerson និងទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Herbert Raymond McMaster ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី​ការបរទេស​វៀតណាមលោក Pham Binh Minh បានអះអាង​នូវគោល​នយោបាយឥតងាករេ​របស់​វៀតណាមអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី​ធ្វើ​​​សមាហរណកម្ម​អន្តរជាតិយ៉ាងសកម្ម គោរព និងត្រៀមខ្លួនជាស្រេច​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មីរបស់​អាមេរិក​ សំដៅពង្រឹង​និងធ្វើឲ្យស៊ីជម្រៅថែម​ទៀត​នូវ​ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយប្រកបដោយ​ស្ថេរភាព​យូ​អង្វែង កសាង​និង​មា​ន​​ផលប្រយោជន៍ទៅវិញទៅមក ដែលផ្អែកលើ​មូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ​ភាព របៀបរ​បបនយោបាយ ដើម្បីផលប្រយោជន៍នៃប្រទេសទាំង​ពីរ រួមចំណែក​រក្សាសន្តិភាព​ស្ថិរភាព​​កិច្ច​សហប្រតិបត្តិការ ​និងការអភិវឌ្ឍន៍​នៃតំបន់​អាស៊ី - ប៉ាស៊ីហ្វិក​និងលើពិ​ភពលោក។ ឧបនាយក​រដ្ឋមន្រ្តី​​និងជា​​រដ្ឋមន្រ្តី​​ការបរទេស​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​នៃប្រទេស​ទាំងពី នៅមាន​សក្ដានុភាព​យ៉ាងច្រើន​ មានឱកាសសហកា​រទ្វេភាគី ក្នុងតំបន់​និ​ង​អន្តរជាតិ ហើយឲ្យដឹ​ង​ថាភាគី​ទាំង​ពីគប្បីរក្សា​​សន្ទុះអ​ភិវឌ្ឍន៍​លើវិស័​យ​សេដ្ឋកិច្ច និង​ពាណិ​ជ្ជកម្ម និងបង្កើនកិច្ច​សហប្រតិប​ត្តិការ ​លើវិស័យ​ដូចជា​អប់រំ​​បណ្តុះ​​បណ្តា វិទ្យាសាស្រ្ត - បច្ចេកវិទ្យាសន្តិសុខ  ការពារជាតិ ​​។ ឧបនាយករដ្ឋម​ន្រ្តី​វៀត​ណា​ម​​ ​លោក Pham Binh Minh បានជូនសំ​បុត្រដោយផ្ទាល់ និងពាំនាំ​នូវសេចក្ដី​អញ្ជើញ​​ចូលរួមសន្និសីទកំពូល APEC ២០១៧ និងទៅ​បំពេញ​ទស្សន​កិច្ចជា​ផ្លូវ​ការ​​នៅ​វៀតណាម របស់ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang  ជូន​ចំពោះ​​ប្រធានាធិបតី​លោ Donald Tru mp​។រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និង ទីប្រឹក្សាក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ លោក Herbert Raymond McMaster បាន​ពាំនាំនូវការថ្លែងអំណរគុណរបស់ប្រធានាធិបតីលោ Donald Trump និង​អះ​អាង​ថា ប្រធានាធិបតីលោក Trump នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច និង​ចូលរួម សន្និសីទ​កំពូល APEC ២០១៧ នៅវៀត​ណាម​​។
 
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និង ទីប្រឹក្សា​ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ​Herbert Raymond McMaster បាន​បញ្ជាក់ថា រដ្ឋាភិបាលថ្មីនៅតែបន្តគោរព​ និងគាំទ្រ​ចំពោះទំ​នាក់​ទំនង​​​ដៃគូ​លើគ្រប់​ជ្រុង​ជ្រោយជាមួយវៀតណាម ហើយបានឲ្យដឹងថាភាគីទាំងពីរ គប្បី​ពង្រឹង​ការផ្លាស់​ប្តូរដំណើរ​ទស្សនកិច្ច​គ្រប់ជាន់ថ្នាក់ ។​ពិភាក្សា លើបញ្ហា​ក្នុង​តំបន់​និង​អន្ដរជាតិ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងទីប្រឹក្សា​សន្តិសុខលោក McMaster បានបញ្ជាក់នូវ​សារៈសំខាន់​នៃការរក្សាសន្តិភាព​ស្ថិរភាពសន្តិសុខ​សុវត្ថិភាព​ និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រការ​ដោះស្រាយ​ជំលោះ​នៅសមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី​ ផ្អែកលើដំណើរការការទូត និងគតិយុត្ត និងផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស​អនុសញ្ញា​នៃអង្គការ​សហ​ប្រជាជាតិ​ស្ដីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) គោរពសេចក្តី​ថ្លែងការណ៍​ ស្តីអំ​ពី​ការប្រព្រឹត្ត​របស់​ភាគីនានា​នៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរក​ក្រមប្រតិបត្តិ​សំរាប់​ភាគីនានា នៅសមុទ្រខាងកើត (COC) ។
 
​នៅក្នុងជំនួបជាមួយជាមួយ ឧបនាយករដ្ឋមន្រ្តីនិងជារ​ដ្ឋមន្រ្តីការ​បរទេស​​វៀ​ត​ណាម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​លោក​ Steven Mnuchin បានវាយ​តម្លៃ​ខ្ពស់​​ចំពោះ ទំនាក់ទំនងសេដ្ឋកិ​ច្ច - ពាណិជ្ជកម្មជាមួយ​វៀត​ណាម ហើយមាន​បំណង​ថា​ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម​ មាន​ផលប្រយោជន៍​ដូចគ្នា៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ