25/04/2016 10:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ប្រគល់​ជូន​អំណោយ​លើកទឹក​ចិត្តការ​សិក្សា​រៀន​សូត្រ​នៅ​ស្រុក​ក្រីក្រ​


ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ប្រគល់ជូនអំណោយលើកទឹកចិត្តការសិក្សារៀនសូត្រនៅស្រុកក្រីក្រខេត្ត Long An

នាថ្ងៃទី២៣ និងទី២៤ ខែ​មេសា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Truong Hoa Binh បានអញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និងជូនអំណោយជាទឹកប្រាក់ ចំពោះមូលនិធិលើកទឹកចិត្តការសិក្សារៀន​សូត្រ របស់ស្រុក Thanh Hoa , Duc Hue,Can Giuoc របស់ខេត្ត Long An ( ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិ​នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Truong Hoa Binh បានស្នើអោយតំបន់ទាំងនេះ ត្រូវជំរុញខ្លាំងថែមទៀត ការងារ​លើកទឹក​ចិត្ត និង​បង្កលក្ខណះងាយស្រួល​សំរាប់ការសិក្សា​រៀនសូត្រ ជាពិសេសគឺនៅក្នុងតំបន់ក្រីក្រ ដើម្បីកុមារទាំងឡាយ​បាន​ទៅសា​លារៀន​។ ទន្ទឹមនឹងនោះ បណ្ដាតំបន់ក៏ត្រូវយកចិត្តទុកដាក់ដល់ការ​ងារស្វែងរក បំប៉ុន់ និង​បង្កលក្ខណះ​សំរាប់កុមារ​ បានអភិវឌ្ឍន៍ទេពកោសល្យរបស់​ខ្លួនទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ