10/01/2016 12:36 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីឡាវវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អង្គភាពអាជីវកម្មវៀតណាមសំរាប់សេដ្ឋកិច្ចឡាវ


ក្រុមប្រធាននៃមហាសន្និបាត (រូបថត៖TTXVN)

ថ្លែងមតិនៅមហាសន្និបាតលើកទី២ អាណត្តិ២០១៦-២០២០ របស់​សមាគម​អង្គភាព​អាជីវកម្ម​វៀត​ណាម​សហប្រតិបតិ្តការ​និង​វិនិយោគនៅឡាវ នា​រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្រ្តីឡាវលោក Somsavad Lengsavath បានសង្កត់​ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អត្រាកំណើនសេដ្ឋកិច្ចលើ៧%របស់ឡាវ មានការ​រួមវិភាគទានគួរឲ្យកត់សម្គាល់ របស់អង្គភាពអាជីវកម្មវៀតណាមដែល កំពុងវិនិយោគ ធ្វើអា​ជីវកម្ម​នៅ​ឡាវ។ តាម​លោកថា ក្នុងដំណាក់កាលសមាហរណកម្ម​ជាពិសេស​គឺពេល​វៀត​ណាម​ និង​ឡាវ​បាន​ចូល​រួម​សហគមន៍​​សេដ្ឋកិច្ច អាស៊ាន​អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីពង្រីក​នូវ​ឧត្តម​ភាព ជួយ​សេដ្ឋកិច្ចប្រទេសទាំងពីរអភិវឌ្ឍន៍៕
 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ