08/02/2021 13:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះពុទ្ធសាសនិកខ្មែរនៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីវៀត ណាម លោក Truong Hoa Binh បានទៅទស្សនាវត្តវត្តចន្ទរង្សី និងជូនពរបុណ្យតេតដល់ព្រះសង្ឃនិងដូនជីខ្មែរ នៅខ័ណ្ឌទី ៣ ទីក្រុង ហូជីមិញ។

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានផ្ញើសារជូនពរដល់សហគមន៍ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទខ្មែរ ទទួលបុណ្យតេតឆ្នាំឆ្លូវ ត្រីស័កប្រកបដោយសេចក្តីសុខ ហើយក៏បានលើកទឹកចិត្តដល់សមាគមពុទ្ធសាសនាថេរវាទនិងប្រជាជនខ្មែរឱ្យបន្ត រួមដំណើរជាមួយរដ្ឋាភិបាល ក្នុងការអនុវត្តការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត រួមទាំងប្រកាន់ខ្ជាប់នូវប្រពៃណីមហាសាមគ្គីភាពជនជាតិនិងសាសនា។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានប្រគល់អំណោយ តេតចំនួនជិត ១០០ កញ្ចប់ដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទនៃវត្តចន្ទរង្សី  រួមទាំងនិស្សិតខ្មែរនិងនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ