29/07/2020 11:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ វិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ត្រូវអនុវត្តន៍ដោយស៊ីជម្រៅ

នាថ្ងៃទី ២៨ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយមន្ទីរពេទ្យមួយចំនួន ស្តីពីការព្យាបាលអ្នកជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែត ស្តីពី ការព្យាបាលអ្នកជំងឺកូវីដ-១៩ (រូបថតៈ VGP)


នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឱ្យក្រសួងសុខាភិបាលប្រមូលកម្លាំង ប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្ត ដើម្បីស្វែងរកប្រភពឆ្លងជំងឺឱ្យបានឆាប់បំផុត។ ទន្ទឹមជាមួយគ្នានោះ ត្រៀមជាស្រេចជួយដល់មន្ទីរពេទ្យផ្សេងៗនៅពេលដែលត្រូវការចាំបាច់។ យ៉ាងណាមិញ ការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតត្រូវអនុវត្តន៍ដោយស៊ីជម្រៅគ្នា ចាប់ពីការគ្រប់គ្រងការឆ្លងដែន ពិនិត្យមុខសញ្ញាដែលសង្ស័យកើតរោគសញ្ញា ដល់ការទទួលពិនិត្យនិងព្យាបាលអ្នកជំងឺជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ