05/07/2020 14:44 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ បើមិនផ្ទេរប្ដូរឌីជីថលនឹងចាញ់ក្នុងការប្រកួតប្រជែងអន្តរជាតិ


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (រូបថត៖ VOV)
 

“មិនផ្ទេរ​ប្ដូរឌីជីថលនឹងចាញ់ក្នុងការប្រកួតប្រជែងអន្តរជាតិ”។ នោះគឺជា​ការអះ​អាង​របស់​ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Vu Duc Dam នៅ កិច្ចសន្ទនាក្រោមប្រធានបទ “ការផ្ទេរប្ដរឌីជីថល-ឱកាសនិងបញ្ហា​ប្រឈម​” ​ដែល​ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៣ កក្កដា នៅទីក្រុងហាណូយ។
 
ថ្លែងនៅ​កិច្ចសន្ទនា លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សង្កត់ធ្ងន់ថា ការពិតជាក់ស្ដែងនៃការបង្ការ ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ Covid-19 នាពេលកន្លងទៅបានសរឲ្យឃើញថា ចាប់ពីមិនទាន់មានករណីឆ្លងជម្ងឺ វៀត​ណាម​​បានរៀបចំផែនការតភ្ជាប់មន្ទីរពេទ្យចំនួន២០តាមអនឡាញរួចហើយ។ ដូច្នេះហើយ នៅពេល​រក​ឃើញ​អ្នក​ជម្ងឺដែលត្រូវការធ្វើរោគវិនិច្ឆ័យ បណ្ដាវេជ្ជ​បណ្ឌិត​ជួរមុខ​អាច​តភ្ជាប់​គ្នាតាម​ប្រព័ន្ធ​អន​ឡាញ​នេះតែ​ម្ដង​។ នោះ​គឺអាស្រ័យដោយមានបច្ចេកវិទ្យាព័ត៌មាន។ លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា នាពេល​ខាង​មុខ​ ការផ្ទេរ​ប្ដូរឌីជីថលត្រូវការក្ដោបយក ប្រជាជនជាគោល។ លោកមានប្រសាសន៍ថា៖
 
“ទីក្រុង​និងក្រសួង ស្ថាប័ននានា ត្រូវការចាំថា នេះជាដំណើរការដ៏វែង មួយ ដែល​តម្រូវ​ឲ្យមាន​ទិស​ដៅនិ​ង​ភាព​អត់​ធ្មត់​។ ការកំណត់វិស័យដែល ត្រូវការផ្ទេរប្ដូរក៏មានសារសំខាន់ដែរ។ ដំបូងបង្អស់គឺវិស័យសុខាភិបាល ហើយ​អប់រំ​ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម គមនាគមន៍ ថាមពលបរិស្ថាន ជាដើម។ គោល​ដៅចុង​ក្រោយ​គឺឆ្ពោះ​ទៅ​របប​​​សង្គមប្រកបដោយស្ថិរភា​ព ក្នុងនោះប្រជាជនត្រូវបានថែទាំទាំងខាងសម្ភារៈ​និងស្មារតី”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ