30/10/2019 16:24 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយគណៈប្រតិភូសហគ្រាសអាមេរិក

វៀតណាមបានក្លាយជាទីផ្សារនាំចេញធំទី ២៧ និងជាដៃគូពាណិជ្ជកម្មធំទី១៦របស់សហរដ្ឋអាមេរិក ហើយបំណងឱ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយគណៈប្រតិភូសហគ្រាសអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី២៨ខែតុលានៅទីស្នាក់ការរដ្ឋាភិបាលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសលោកPham Binh Minh បានទទួលជួបជាមូយគណៈប្រតិភូសហគ្រាសអាមេរិកដឹកនាំដោយលោក Kurt Campbell បានបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។នៅក្នុងជំនួបនេះឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ដល់ការដោះស្រាយរាល់ការជាប់ជំពាក់ជំពិនដល់វិនិយោគិនរួមទាំងអ្នកវិនិយោគអាមេរិកផង ព្រមជាមូយនេះ លោកបំណងឱ្យបណ្ដាសហគ្រាសអាមេរិកបានបង្កើនវត្តមានរបស់ខ្លួនក្នុងសកម្មភាពវិនិយោគនៅវៀតណាមជាពិសេសនៅក្នុងវិស័យចាប់ផ្តើមអាជីវកម្ម។ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានឲ្យដឹងថា៖ វៀតណាមបានក្លាយជាទីផ្សារនាំចេញធំទី២៧និងជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់សហរដ្ឋអាមេរិក ហើយបំណងឱ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

សម្រាប់ផ្នែករបស់ខ្លួន ប្រធាន Asean Group លោក Kurt Campbell បានអះអាងថា៖សមាជិកនៃគណៈប្រតិភូសហគ្រាសទាំងអស់បានគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - អាមេរិកដើម្បីបន្តអភិវឌ្ឍនិងបង្ហាញការយកចិត្តទុកដាក់ដល់លើវិស័យវិនិយោគជាច្រើននៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ