21/08/2019 11:02 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) 
 

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស​វៀត​ណាម​លោក​ Pham Binh Minh បានអញ្ជើញជួបសម្ដែងការគួរសម​នាយករដ្ឋមន្រ្តី​ព្រះរាជាណាចក្រកម្ពុជាសម្ដេ​ច តេជោ​ ហ៊ុន សែន ក្នុងឱកាសលោកទៅចូលរួមកិច្ចប្រជុំលើកទី១៧គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា​លើក​ទី​១៧​។ នៅជំនួបនេះ លោក Pham Binh M​inh បានអះអាងថា វៀ​តណាម​ជានិច្ច​កាល​គោរព​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ​ហើយផ្ដល់ប្រភពធនធានដ៏សមស្របដើម្បីជួយឧបត្ថម្ភកម្ពុ​ជាលើវិស័យជាច្រើន​ ជាពិសេស​គឺការ​បណ្ដុះបណ្ដាល និងអភិវឌ្ឍប្រភពធនធានមនុស្សដោយគុណភាពខ្ពស់ ​ការអភិវឌ្ឍ​ហេដ្ឋារ​ចនាសម្ព័ន្ធ និង​សន្តិសុខ​សង្គម។
 
ចំណែក​ឯសម្ដេច តេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះស្ថាប័នទាក់ទិននានានៃប្រទេសទាំងពីរ ដែល​បាន​សម្រេចនូវការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនជាស្ថានពរចំនួន៨៤% ដើម្បីឆ្ពោះ​ទៅ​រក​ការ​ចុះហត្ថ​លេខា​ជាផ្លូវ​ការនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជាជានិច្ច​កាល​គោរព​ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភរបស់វៀតណាម ព្រមទាំង​ស្វាគមន៍​សហគ្រាសវៀតណាមទៅបោះទុននិងធ្វើអាជីវកម្មនៅកម្ពុជាផងដែរ។ ទាក់ទិនដល់​បញ្ហា​ប្រជា​ជន​មាន​ដើម​កំណើត វៀតណាមនៅកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោល​បំណង​ចង់អោយសហគមន៍ជនមានដើមកំណើតវៀតណាមនៅកម្ពុជា មានជីវភាពរស់នៅ​ប្រកប​ដោយ​ស្ថិរភា​ព​ ដោយធ្វើជាស្ពានតភ្ជាប់នៃចំណងមិត្តភា​ព រវាងប្រទេសទាំងពី​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ