13/04/2019 10:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay

 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី Bunpimay  នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំ ២០១៩ នាថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូ ក្រសួង​ការ​បរទេស ទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅស្ថាន​ទូតឡាវប្រចាំទីក្រុង​ហាណូយ។
 
នៅទីនេះ​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាម​ជានិច្ចកាល​ចាត់ទុកបុណ្យ​ចូលឆ្នាំប្រពៃណីរបស់ឡាវជាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន និងផ្ទុយទៅវិញ ហេតុដូច្នេះ ការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺជាការបង្ហាញឱ្យឃើញនូវភក្តីភាព និង​បង្ហាញ​ពីសាមគ្គីនិងកិច្ច​សហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាមនិងឡាវផងដែរ។
 
ជាការ​ឆ្លើយតបវិញ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane បានអះអាងថា ស្ថាន​ទូត​ឡាវប្រចាំនៅវៀតណាម នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ក្នុងការ​តាមដាន​និងលើកកម្ពស់ការអនុវត្តរាល់កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ថ្នាក់​ដឹក​នាំ​នៃប្រទេសទាំងពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ