
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបអភិបាលខេត្ត Aichi (ជប៉ុន)
ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Aichi លោក Hideaki Omura ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTruong Hoa Binh បានជឿជាក់ថា៖ដោយមានកិត្យានុភាពរបស់ខ្លួន លោក Hideaki Omura នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងខេត្ត Aichi ជាមួយវៀតណាម នាពេលខាងមុខនេះ តាមនោះរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ នាពេលខាងមុខនេះ អភិបាលខេត្ត Hideaki Omura យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាវិនិយោគនៅវៀតណាមនិងបន្តបង្កលក្ខណះងាយស្រួលថែមទៀត ក្នុងការទទួលនិស្សិតសិក្សាបច្ចេកទេសវៀតណាម មកធ្វើការ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម