20/01/2016 09:33 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញ​ចូល​រួម​ពិធិ​បង្ហាញ​មុខ​គណៈ​កម្មាធិការ​ជាតិ​អំពី​ជន​ពិកា​រវៀត​ណាម​


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធីបង្ហាញមុខ​គណៈ​កម្មាធិការ​ជាតិ អំពី​ជន​ពិការ​វៀត​ណាម ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​ Vu Duc Dam បាន​លើកច្បាស់​ថា៖ វៀត​ណាម​មាន​ច្រើន​យន្ត​ការ គោល​នយោបាយ​ចលនា និង​សកម្មភាពថែទាំជនពិការ ជាពិសេសគឺបណ្ដាជនរងគ្រោះដោយ​សង្គ្រាម។ ការ​បង្កល​ក្ខណៈ​សំរាប់ជនពិការ ជាការទទួលខុសត្រូវ​របស់​មនុស្សគ្រប់​រូប និង​របស់សង្គម​ទាំង​មូល។ គណៈកម្មាធិការ​ជាតិ​អំពីជន​ពិការ​វៀត​ណាម ត្រូវ​បានបង្កើតឡើង គឺជួយឧបត្ថម្ភនាយករដ្ឋមន្ត្រី រដ្ឋាភិបាល​បញ្ជា​ណែនាំ រួមសហ​ការ​ជាមួ​យគ្រប់​ក្រសួង ស្ថាប័ន និង​តំបន់ ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់​ទិន​ដល់​យន្ត​ការ គោល​នយោបាយ ចំពោះ​ជន​ពិការ​។ នា​បច្ចុប្បន្ន វៀតណាមមាន​ជនពិការចំនួន៧,២លាន​នាក់ស្មើ នឹង៧,៨%ចំនួន​ប្រជាជន។ ក្នុង​រយៈ​ពេល​កន្លង​ទៅ ការអនុវត្តគោលនយោបាយចំពោះជនពិការ បាន​មានការ​ផ្លាស់ប្តូរថ្មី​សកម្ម​ជា​ច្រើន ចំពោះ​ជីវភាព​រស់​នៅ​របស់​ជន​ពិការ។ រដ្ឋជានិច្ចកាលយក​ចិត្តទុក​ដាក់ ចេញ​ផ្សាយ​គោល​នយោបាយ គំរោង​ការណ៍​ជា​ច្រើន ដើម្បី​ជួយ​ឧបត្ថម្ភជន​ពិការ។ សិទ្ធិ​របស់​ជន​ពិការ​ត្រូវ​បាន​ធានា​កាន់​​តែ​ល្អពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ