14/01/2016 09:40 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​សេដ្ឋកិច្ច​ក្រៅប្រទេស​ហុង​គ្រី​


ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅទី​ក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vu Van Ninh បាន​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីក្រសួងការបរទេស និង​សេដ្ឋកិច្ច​ក្រៅប្រទេស​ហុង​គ្រី Szijjarto Peter ។ សម្ដែង​នូវការ​គោរព​ចំពោះ​ការ​វាយតំលៃ​នានា របស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចក្រៅប្រទេសហុង​គ្រី ចំពោះ​សមិទ្ធិ​ផល​សេដ្ឋ​កិច្ច និង​សង្គមកិច្ចរបស់វៀត​ណាម ក្នុងរយៈពេលកន្លងទៅ ឧប​នាយក​រដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បាន​ចាត់ទុកថា៖ ការបង្កើនកំណើន​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរក្នុងរយៈពេល​ប៉ុន្មាន ឆ្នាំកន្លងទៅ ជានិច្ច​កាល​មាន​កំរិតខ្ពស់ ពី១៥ដល់២០%។ លោក Vu Van Ninh ក៏បានសម្ដែងគោលបំណងថា៖ ហុងគ្រីបន្ត​ជួយ​ឧបត្ថម្ភ​វៀត​ណាម អនុវត្តគំរោង​ការណ៍នានា ដែលភាគីទាំងពីរ​មានតម្រូវ​ការសហប្រតិបត្តិការ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ