16/07/2017 13:13 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក Truong Hoa Binh អញ្ជើញ​ទៅទស្សនា​ស្ថានទូតវៀត​ណាម​នៅ​សិង្ហបុរី​


 ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាមលោក  Truong Hoa Binh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមនៅសិង្ហបុរី (http://baochinhphu.vn) 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្រ្តី​អចិន្រ្តៃយ៍វៀ​តណាមលោក  Truong Hoa Binh និងគណៈប្រតិភូ​រដ្ឋាភិបាល​ជាន់ខ្ពស់​វៀតណាម បាន​អញ្ជើញ​​ទៅជួបសំណេះសំណាល ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម ប្រ​ចាំនៅសិង្ហបុរី និងសហគ​មជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ សិង្ហបុរី។

នៅទីនេះ លោក  Truong Hoa Binh បានជូនដំណឹងស្ដី​ពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច​វៀតណា​មក្នុងរយៈ​ពេលកន្លង​ទៅ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហ​គមជនវៀតណាមនៅ សិង្ហបុរី ហើយ​ស្នើឲ្យ​សមាជិកនីមួយៗ​នៃសហគមនេះបន្តពង្រី​កស្មារតីសាម​គ្គីភាព រក្សាប្រពៃណី អត្ថសញ្ញាណ​ជាតិ ដើម្បីអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និងធ្វើសមាហរណកម្មឲ្យស៊ីជ​ម្រៅក្នុងសង្គម​នៃប្រទេសសាមី។
 
ក្នុងឱកាសនេះ លោក Truong Hoa Binh ស្នើឲ្យស្ថានទូត រួមទាំង​ស្ថានប័ន​តំណាងនា​នាប​ន្ត​ខិត​ខំប្រឹង​ប្រែង​ដើម្បី​​ពង្រឹង និងពង្រីកថែមទៀតនូវទំនា​ក់ទំនងដៃ​គូយុទ្ធសាស្ត្រជា មួយសិង្ហបុរី ហើយ​បម្រើផល​ប្រយោជន៍​នៃប្រទេសជាតិ​ឲ្យបាន​ល្អបំ​ផុត ជាដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ