07/03/2015 11:52 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីឡាវអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Ninh


ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោក Nguyen Nhan Chien ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្ទីឡាវលោក Thoonglun Sisoulith (ខាងឆ្វេង) (រូបថត៖TTXVN)
 
 ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ គណៈប្រតិភូជាន់ខ្ពស់នៃ​គណៈ​កម្មា​ធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជន បដិវត្តន៍ឡាវ ដឹកនាំដោ​យ​សមាជិកការិយាល័យ​នយោបាយ​ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមឡាវលោក Thoonglun Sisoulith​ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Ninh ភាគខាងជើងវៀតណាម។ នៅ​ជំ​នួប​ជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh លោក Thoonglun Sisoulith បានវាយតំលៃខ្ពស់ចំពោះទំនាក់​ទំ​នង​សហ​ប្រតិប​តិ្ត​ការរវាងខេត្ត Bac Ninh ជាមួយ តំបន់នានារបស់ឡាវ។ លោក Thoonglun Sisoulith ជឿជាក់ថា ទំនាក់ទំនង ជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំង២ នឹងកាន់តែរឹងមាំពី១ថ្ងៃទៅ១ថ្ងៃ ហើយ មាន​គោល​បំណង​ថា បន្តទទួលបានកិច្ចសហប្រតិបតិ្តការ ការជួយឧបត្ថម្ភរបស់ខេត្ត Bac Ninh នាពេលខាងមុខ៕ 
 
តាម VOV5- វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ