10/04/2015 14:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai សំណូមពរខេត្ត Dak Lak អនុវត្តល្អនូវកិច្ចការពារព្រៃឈើ

បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តនៃតំបន់ខ្ពង់រាបភាគកណ្ដាល ​(Tay Nguyen) នាព្រឹកថ្ងៃទី៩ ខែមេសា​ ឆ្នាំ​២០១៥ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានជួបធ្វើការជាមួយថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុនចម្កាត់រុក្ខកម្ម Krong Bong នៅស្រុកឆ្ងាយដាច់ ស្រយាល Krong Bong ខេត្ត Dak Lak អំពីការងារ​គ្រប់​គ្រង​ការពារព្រៃឈើ។លោក Hoang Trung Hai បានលើកទឹកចិត្តក្រុមហ៊ុន Krong Bong ​បន្តពង្រីកភាពម្ចាស់​ការ​ អនុវត្តល្អការងារគ្រប់គ្រងការពារព្រៃឈើ ព្រមទាំងបញ្ជាណែនាំរដ្ឋអំណាចនិងស្ថាប័នមានសមត្ថកិច្ច​នានា​នៅ​ខេត្តអនុវត្តល្អថែមទៀតនូវគោលនយោបាយសុខុមាលភាព សង្គម លើកកំពស់ជីវភាពរស់នៅរបស់​ប្រជាជន​ រួមចំណែកការពារព្រៃឈើ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ