12/03/2018 09:46 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ទទួលជួប ប្រធានសហព័ន្ធកីឡាអុកពិភពលោក

ក្នុងជំនួបជាមួយលោក Kirsan Ilyumzhinov ប្រធានសហព័ន្ធកីឡាអុក ពិភពលោក (FIDE) នាថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ FIDE ក្នុងការ អភិវឌ្ឍកីឡាអុក។

 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ទទួលជួប ប្រធានសហព័ន្ធកីឡាអុកពិភពលោក

លោក Vu Duc Dam មានគោលបំណងថាការគាំទ្ររបស់ FIDE មិនត្រឹមតែជួយឧបត្ថម្ភក្នុងការបង្វឹកបង្ហាត់និងបណ្តុះបណ្តាលកីឡាករលេងអុកប៉ុណ្ណោះ ប៉ុន្តែថែមទាំងការងារបណ្តុះបណ្តាលអាជ្ញាកណ្តាលនិងចែក​រំលែក​បទ​ពិសោធន៍នៃការរៀបចំការប្រកួតកីឡាអុកអន្ដរជាតិផងដែរ។ លោក Vu Duc Dam ក៏បានស្នើឲ្យសហព័ន្ធកីឡាអុកវៀតណាម ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ បន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ FIDE ក្នុងការអនុវត្តកម្មវិធី និងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអុក ដើម្បីអភិវឌ្ឍន៍កីឡានេះថែមទៀត នៅវៀតណាម។

ប្រធានសហព័ន្ធកីឡាអុកពិភពលោក (FIDE) លោក Kirsan Ilyumzhinov សង្កត់ធ្ងន់ថា FIDE នឹងជួយគាំទ្រវៀតណាមយ៉ាង សកម្មក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអុកដែលមានទ្រង់ទ្រាយធំនាពេលអនាគត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ