05/04/2015 16:16 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម​លោក Hoang Trung Hai​ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បញ្ជាណែនាំរបៀប​ផ្លាស់​ប្ដូរថ្មី​ការ​ធ្វើអាជីវកម្ម​កសិ​ផល


មុខទំនិញបន្លែនិងផ្លែឈើរបស់វៀតណាម

 

នាថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល បន្ទាប់ពីស្ដាប់ក្រសួងឧស្សា​ហពាណិជ្ជក​ម្ម​ឧទ្ទេសនាម​អំពី​​ គំរោងការណ៍ផ្លាស់​ប្ដូរថ្មីរបៀប​ធ្វើអាជីវកម្មក​សិផក ​ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បាន​ចាត់ទុកថា នេះគឺគំ​រោង​ការណ៍ពិបាកប៉ុន្តែមានតំលៃដ៏​ធំធេង ដោយហេតុ​នេះ ទាមទារកា​រប្រមូលផ្ដុំគំនិត​របស់​ក្រសួង​ទាក់ទិននានា។ លោកបានបញ្ជាណែនាំថា ដំបូងបង្អស់​ដើម្បីសុក្រិត​គំរោងការណ៍ ត្រូវ​ប្រមូល​ផ្ដុំសំ​រាប់ក្រុមកសិផលចំនួន​៤នោះគឺ អង្ករ បន្លែនិ​ងផ្លែឈើ​ការ ចិញ្ចឹម​សត្វ និងជ​ល​ផល​ ពីព្រោះ​នេះ​ជា​បណ្ដា​ក្រុម​មុខ​ទំនិញត្រូវ​ជួបប្រទះហានិ​ភ័យ​ខ្ពស់ ដោយបំរ៉ែបំរួលនានារបស់ទីផ្សារ។ លោក​​ក៏បានចាត់ទុកថា នា​បច្ចុប្បន្ន​បណ្ដា​អង្គភាព​អាជីវកម្មកំពុងមាន​និន្នាការវិនិយោគ ចូលក្នុងវិស័យ​កសិកម្ម​ច្រើន​ជាង ហើយ នេះជា​ឱកាស​ដើម្បី​សុក្រិត​ការរៀប​ចំរចនាស​ម្ព័ន្ធខឿន​កសិកម្ម​ អភិវឌ្ឍន៍​ខឿន​កសិកម្ម​​ទំនើប១ដោយ​មាន​ផលិត​ផល​មាន​​គុណ​ភាពខ្ពស់ មាន​កិត្យានុភាពលើទីផ្សារ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ