08/07/2015 10:02 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ចាំបាច់ត្រូវផ្លាស់ប្ដូរសកម្មភាពពន្លឿនពាណិជ្ជកម្ម


លោក Hoang Trung Hai ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ជូនតំណាង
នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (រូបថត៖VGP)

ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ១៥ ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១របស់នាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រោមឱវាទក្រសួងឧស្សាហពាណិជ្ជកម្មដែលបានប្រព្រឹត្តទៅ​នា​រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ សកម្មភាពពន្លឿនពាណិជ្ជកម្មចាំបាច់ត្រូវផ្លាស់ប្ដូរថ្ម ក្នុងនោះប្រមូលផ្ដុំជួយឧបត្ថម្ភចំពោះមុខទំនិញនាំចេញស្នូលដោយផ្សាភ្ជាប់ទៅនឹងចលនាជនវៀតណាមប្រើប្រាស់ទំនិញ​វៀត​ណាម​​នៅក្នុងប្រទេស។ លោក Hoang Trung Hai បានស្នើរឲ្យនាយកដ្ឋានពន្លឿនពាណិជ្ជកម្មនាពេលខាងមុខ គប្បីពង្រីកតួនាទី​ជាស្ថាប័នជួយរដ្ឋាភិបាល ក្រសួងឧស្សាហពាណិជ្ជកម្មកសាងយន្តការ គោលនយោបាយប្រកប​ដោយប្រសិទ្ធិភាពសំដៅជំរុញសកម្មភាព ពន្លឿនពាណិជ្ជកម្មនៅក្នុងនិងក្រៅប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ