18/09/2015 09:37 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនៅស្ថានទូតវៀតណាម​ប្រចាំ​នៅ​ចិន

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅចិន អញ្ជើញចូលរួម​ផ្សារ​ណាត់​ចិន-​អាស៊ាន​និង​សន្និសីទ​កំពូល​ពាណិជ្ជកម្ម​និង​វិនិយោគចិន-អាស៊ាន​លើកទី១២ នារ​សៀលថ្ងៃទី​១៦ខែ​កញ្ញាឆ្នាំ២០១៥​ ឧបនាយ​ក​រដ្ឋ​មន្រ្តី​លោក Nguyen Xuan Phuc រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀត​ណាម បានអញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ​និង​ជួប​សំណេះសំណាល​ ជាមួយកម្មាភិបាលបុគ្គលិក នៃស្ថានទូតវៀតណាមប្រចាំនៅ​ចិន។ នៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរ​ឲ្យកម្មាភិបាលបុគ្គលិក​គ្រប់រូបបន្ត​ខំប្រឹង​ប្រែង ជ្រួត​ជ្រៀប​នូវ​គោល​ជំហរ​កិច្ច​ការ​បរទេស របស់បក្ស រដ្ឋ​អនុវត្តប្រកបដោយ​ជោគជ័យ នូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាង ប្រទេស​ទាំង​ពី ជំរុញ​ទំនាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់ជ្រុង​ជ្រោយ រវាងវៀតណាម​និងចិន។ស្ថាន​ទូត​វៀត​ណាម​ប្រចាំនៅចិន ត្រូវជា​ស្ពាន​តភ្ជាប់សំរាប់​ការអភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព រវាងប្រទេសទាំងពីរ។ទន្ទឹម​នឹង​នោះ ត្រូវ​ប្ដេជ្ញា​តស៊ូការ​ពារ​អធិបតេយ្យភាព បូរណភាពដែនដី​របស់មាតុ​ប្រទេស ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្របច្បាប់ របស់សហគមន៍ជនវៀតណាមដែល​កំពុងរស់​នៅ ធ្វើការ​និងរៀន​សូត្រ​នៅចិន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ