09/09/2015 09:21 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃខេត្ត Quang Ninh


លោក Nguyen Xuan Phuc ប្រគល់ទង់ប្រឡងប្រណាំងជូនខេត្ត Quang Ninh

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ ខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានរៀបចំមហាសន្និបាតប្រឡងប្រណាំង​ស្នេហាជាតិលើកទី៤។ក្នុងរយៈពេល៥ឆ្នាំកន្លងទៅចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ខេត្តទ​ទួល​បានការចូលរួមយ៉ាងសកម្មរបស់ប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ស្រទាប់។ ជាពិសេស ក្នុងចលនាកសាងជនបទថ្មី ខេត្ត Quang Ninh ជាខេត្តមួយក្នុងចំណោមខេត្តឈាន មុខលើទូទាំងប្រទេសអំពីការកសាងជនបទថ្មី។ថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“តំបន់និមួយៗ ផ្នែកនិមួយៗ វិស័យនិមួយៗ ត្រូវរួមគ្នាប្រឡងប្រណាំងដើម្បីតំបន់ណា ផ្នែកណា វិស័យណាក៏មានគំរូឆ្នើមដែរ ដូចជាពាក្យទូន្មានរបស់លោកប្រធានហូជីមិញនោះគឺមនុស្សល្អម្នាក់ៗ ការងារល្អនិមួយៗ សុទ្ធតែជាផ្កាស្អាត​ ប្រជាជាតិយើងទាំងមូលជាព្រៃផ្កាស្អាត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ