23/12/2016 10:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញ​ជាអធិបតី​​សន្និសីទ​សុវត្ថិភាព​​ចរាច​រវៀត​ណាម​ឆ្នាំ២០១៦​


ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ គណៈ​កម្មាធិការសុវត្ថិ​ភាពចរាច​ជាតិបានរៀបចំសន្និសីទ ​សុវត្ថិភាពចរាច​វៀតណាម​ឆ្នាំ២០១៦។ អញ្ជើញ​ថ្លែងមតិនៅ​ទីនេះ ឧបនាយករដ្ឋមន្រ្តីវៀត​ណាម លោក Truong Hoa Binh បានទទួលស្គាល់នូវការរួមវិភាគទាន របស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ នៅក្នុងនិងក្រៅប្រទេស ក្នុងការ​ងារ​ធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ នៅ វៀតណាម។ ប៉ុន្តែ ​ចំពោះមុខស្ថានការដែលសម្ពាធចរាច ជានិច្ច​កាល​ហួស​ពីសមត្ថភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ​ចរាចរណ៍  ស្ថានភាពសណ្ដាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍ នៅមាន​បម្រែ​បម្រួលដ៏ស្មុគស្មាញ ហើយគ្រោះ​ថ្នាក់ចរាចរ​នៅ​បន្តកើត​មានឡើង​ជាច្រើននោះ​​ ឧបនាយក​រដ្ឋមន្រ្តី​លោក​ Truong Hoa Binh បានសំណូមពរថា៖

​“ខ្ញុំមានគោលបំណងថា បណ្ដាតំណាង​ នឹងមានការផ្លាស់ប្ដូរមតិដើម្បីអាច​នាំចេញ សន្និដ្ឋាន​វិទ្យាសាស្ត្រ​ដែល​បង្ហាញ នូវមូល​​ហេតុ​ដើម​នៃគ្រោះ​ថ្នាក់​ចរាចរ​​ការរាំង​ស្ទះចរាចរ ក៏ដូចជានាំចេញ​ដំណោះ​ស្រាយ​មាន​​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ទាំងនេះ”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ