19/03/2017 10:38 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បំពេញទស្សនកិច្ចការងារនៅខេត្ត Dong Nai

​នាថ្ងៃទី១៨ ខែមិនា ឆ្នាំ​២០១៧​ ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Truong Hoa Binh បាន​ដឹក​នាំ​ក្រុម​ការ​ងារ​របស់​រដ្ឋាភិបាល ជួ​បធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត Dong Nai អំពីស្ថាន​ភាព​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គមកិច្ច សន្តិសុខ​ការ​ពារ​ជាតិ ​នៅ​តំបន់​។​ឧបនាយក​រដ្ឋមន្ត្រី​លោក Truong Hoa Binh បាន​​ស្នើឲ្យ​​ខេត្ត Dong Nai នា​ពេល​ខាង​មុខ​បន្ត​យក​​ចិត្ត​​​ទុក​​ដាក់​ជ្រើស​រើស​ ហើយ​ត្រៀមខ្លួន​ជាស្រេចលុប ចោលគំរោងការណ៍​វិនិយោគ​ណា​ដែល​ប្រើ​បច្ចេក​វិទ្យា​ហួស​សម័យ និងអាច បំពុលបរិស្ថាន។ លោក​​ឧបនាយករដ្ឋមន្រ្តី​ ក៏បានសំណូមពរឲ្យខេត្ត Dong Nai បន្ត ធ្វើទំនើបភាវូបនីយកម្ម​ខឿន​រដ្ឋបាល ហើយ​អនុវ​ត្ត​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការ​ងារ​ដោះស្រាយ​​បែប​បទ​រដ្ឋបាល​ផង​ដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ