09/03/2016 09:43 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញការងារនៅទីក្រុង Da Nang


ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាក្រុមហ៊ុនតម្បាញកាត់ដេរ ២៩ខែមិនា (រូបថត៖TTXVN)

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាព្រឹក​ថ្ងៃទី៨ ខែ​មិនា ឆ្នាំ​២០១៦  បាន​ទៅបំពេញ​ទស្សន​កិច្ច​ការងារ នៅក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ ២៩​ខែ​មិនា និងការិយាល័យ​ស្ថាប័ន​អចិន្ត្រៃ​ច្រក​​ទ្វារ​ព័ត៌មាន​អេឡិចត្រូ​និក របស់រដ្ឋាភិ​បាល​ប្រចាំនៅទីក្រុង Da Nang។ នៅក្រុមហ៊ុន២៩ ខែមិនា លោក Nguyen Xuan Phuc​ បានវាយតំលៃខ្ពស់និងលើកសរសើរនូវលទ្ធផល ដែលក្រុម​ហ៊ុនទទួលបានក្រោយ​រយៈ​ពេល៤០ឆ្នាំ​អភិវឌ្ឍន៍​និង​រីក​ធំ​ធាត់។ នេះជា​រូប សណ្ឋាន​ផលិតកម្ម​អាជីវ​កម្ម​មួយ ដែលមានការប្រែខ្លួនទាន់ពេល​វេលា​ ជាមួយ និន្នា​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ។ រីឯនៅការិយាល័យច្រកទ្វារព័ត៌មានអេឡិចត្រូវនិក រដ្ឋាភិបាល លោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ទៅលើតួនាទី​ដ៏សែនសំខាន់ របស់សារព័ត៌មាននា​បច្ចុប្បន្ន។ ​ហេតុនេះ​ហើយ ច្រក​ទ្វារព័ត៌​មាន​អេឡិចត្រូវនិក​ រដ្ឋាភិបាលត្រូវជាអង្គ​ភាពមួយក្នុង​ចំណោម​អង្គការដើរមុខ ក្នុងការឃោសនា​គោល​ជំហរ គោល​នយោ​បាយ​ របស់​រដ្ឋាភិបាល​ទៅដល់​ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ