16/10/2014 08:45 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ជោគ ដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងអនុប្រធានាធិបតីទី១អ៊ីរ៉ង់លោក Eshaq Jahangiri

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ តាមម៉ោងតំបន់ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីតេរ៉ាន បញ្ចាប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច នៅអ៊ីរ៉ង់ចាប់ពីថ្ងៃទី១៣ដល់ទី១៥​ខែ​តុលា​ឆ្នាំ២០១៤។ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Xuan ​​Phuc បាន​ជួប​សន្ទនា​ជាមួយ​អនុ​​ប្រធានាធិបតី​ទី១អ៊ីរ៉ង់ លោក Eshaq Jahangiriជួប​ចរចារ​ជាមួយ​អនុប្រធានាធិបតី​ទទួល​បន្ទុក​​បញ្ហានិតិប្រតិបតិ្ត លោក Mohammad Shariatmadari និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​​ផង។ចំពោះនយោបាយ ការទូត ភាគីទាំង២ បានឯកភាពថា​នឹង​បង្កើន​ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ ជំរុញខ្លាំងទំនាក់ទំនងរវាងរដ្ឋសភា និង​ជំនួប​ប្រាស្រ័យ​ប្រជាជន​រវាង​ប្រទេស​ទាំង​២។ បណ្ដា​ថ្នាក់​ដឹក​នាំ​អ៊ី​រ៉ង់​ បានឲ្យដឹងថា​នឹង​សកម្មគាំ​ទ្រ​វៀត​ណាម​ចូល​ក្នុង​ក្រុម​ប្រឹក្សា​ការ​ពារ​សន្តិសុខអ.ស.ប អាណត្តិ​២០២០-២០២១ហើយស្នើរឲ្យវៀតណាម គាំទ្រអ៊ីរ៉ង់ចូល​រួម​សទ្ធិសញ្ញា​ស្និត​ស្នាល​និង​សហប្រតិបតិ្ត​ការជាមួយអាស៊ាន។

ចំពោះវិស័យសហប្រតិបតិ្តការទ្វេភាគីផ្សេងៗទៀត ភាគីទាំង២ បានឯកភាពថា​ចាំ​បាច់​ត្រូវ​ដំ​ណើរ​ការកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការចម្រុះវៀតណាម-អ៊ីរ៉ង់​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​ឃ្លាំ​មើលកិច្ចសហប្រតិបតិ្តការនាពេលកន្លងទៅ ក៏ដូចជានាំ​ចេញ​ដំ​ណោះ​ស្រាយ​សំរាប់​រាល់​ការ​លំ​បាកក្នុងពេលអនាគតផងដែរ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ