21/08/2015 08:41 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Amjad Hussain B.Sial (រូបថត៖Vietnamplus)

នៅជំនួប​សន្ទនាជាមួយ​អនុរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Amjad Hussain B.Sial នា​រសៀលថ្ងៃទី​១៩ខែ​ សីហាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីការបរទេសវៀត​ណាម លោក Pham Binh Minh បាន​វាយតំលៃ​ខ្ពស់​ចំ​ពោះលទ្ធ​ផល​វិជ្ជមាន​ ដែល​ភាគី​ទាំង​ពីរ​ទទួល​បាន​ក្នុង ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​នយោបាយ ជាពិសេស​គឺការ​ដែលភាគីទាំង​ពីរបាន​នាំចេញវិធាន ការថ្មីជាច្រើន​ដើម្បី​ជំរុញ​ទំនាក់​ទំនង​សហប្រតិបតិ្ត​កា​រលើច្រើន​វិស័យ ក៏ដូចជា​ទទួល​បានការ​យល់​ដឹង​រួម​អំពី​បញ្ហា​អន្តរ​ជាតិ​និង​តំបន់​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់ដូចគ្នា។ លោក Pham Binh Minh មានគោលបំណងថា ភាគីទាំងពីរ​នឹង​បន្ត សហ​ប្រតិ​បតិ្ត​ការ​នាំតំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគី កើនឡើងខ្ពស់ជាងកំរិត៥០០លានដុល្លាអាមេរិក​នាបច្ចុប្បន្ន។ រីឯ​អនុរដ្ឋមន្រ្តី​ការបរទេសប៉ាគីស្ថាន លោក Amjad Hussain B.Sial បានអះអាងជាថ្មី​ម្ដង​ទៀត​ថា ប៉ាគី​ស្ថាន​មាន​គោល​បំណង​ប្រទេស​ទាំងពីរ បន្តសហការយ៉ាងស្អិតរមួត​និងគាំ​ទ្រគ្នា​ទៅវិញ​ទៅ​មក​នៅ​វេទិការ​តំបន់​និង​អន្តរ​ជាតិ​ ក៏ដូច​ជា​រួមវិភាគ​ទាន​ក្នុងការរក្សា​សន្តិភាព ស្ថិរភាព កិច្ចសហ​ប្រតិបតិ្តការ និងវឌ្ឍនភាព នៅទ្វីប​អាស៊ី​ផង​ដែរ​។

នាព្រឹកថ្ងៃដដែល ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួង​ការបរទេសទាំងពីរ វៀតណាម និង​ប៉ាគីស្ថាន អនុរដ្ឋមន្រ្តី​ការបរទេស​វៀតណាម លោក Le Hoai Trung និង​សមភាគី​ប៉ាគីស្ថាន លោក Amjad Hussain B.Sial បាន​ធ្វើសហ​អធិបតី​កិច្ច​ប្រ​ជុំពិ​គ្រោះយោបល់​នយោបាយ​លើកទី​មួយ នៅទីក្រុងហាណូយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ