05/03/2015 10:17 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair

នៅជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Tony Blair នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Hoang Trung Hai បានសម្ដែងក្ដីសប្បាយរីករាយ​ដោយ​ឃើញ​ថា​ ទំនាក់ទំនងសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកប​ដោយ​​ប្រសិទ្ធភាពលើវិស័យជាច្រើន​ជាពិសេសគឺវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហ​ប្រតិបតិ្តការអភិវឌ្ឍន៍និងអប់រំ។
 

អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០១ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម (រូបថត៖VGP)
លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាម​ក្នុង​សហភាព​អឺ​រ៉ុប​ (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង១០១ ដែលមានគំរោងការ​ណ៍​វិនិយោគ​នៅវៀតណាម។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេសដែល បានផ្ដល់ប្រភពទុន​ជំ​នួយ ODA សំរាប់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោក ឧបនាយករដ្ឋមន្ត្រី មានគោលបំណងថា អតីត​នាយក​រដ្ឋមន្រ្តីលោក Tony Blair បន្ត គាំទ្រនិង​ជួយឧបត្ថម្ភវៀតណាមក្នុងការជិតដិ​ត​ជាមួយ​ប្រភព​ទុន​ឥណ​ទាន​នានាពី បណ្ដាកាណាល់ពហុភាគី មូលនិធិជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ ជាពិសេស​គឺក្នុង វិស័យ​ទប់​ទល់​​នឹងបំរ៉ែបំរួលអាកាសធាតុ កំណើនបៃតង អប់រំនិងបណ្ដុះបណ្ដាល៕ 
 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ