ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការអង់គ្លេស

ថ្លែងមតិនៅជំនួបសន្ទនា ជាមួយរដ្ឋលេខាធិការក្រសួងអង្គភាពអាជីវកម្ម ផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតអង់គ្លេសលោកស្រី Neville Rolfe នារសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមស្វាគមន៍និងបង្កលក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្មនិងវិនិយោគិនអង់គ្លេសធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធិភាព និងយូរអង្វែងនៅវៀតណាម។ ភាគីទាំងពីរក៏បានសំដែងគោលបំណងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបតិ្តការ ក្នុងវិស័យកម្មសិទ្ធិបញ្ញា អនុវត្តគំរោងការណ៍សហប្រតិបតិ្តការជាច្រើន រវាងមហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ នៃប្រទេសទាំងពីរ។ មុននោះ លោកស្រី Neville Rolfe និងថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកម្មវិធី Newton វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម