03/03/2016 10:47 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយិការចាត់ចែងការនៃសម្ព័ន្ធក្រុមហ៊ុនTemasek


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយិការចាត់ចែងការនៃសម្ព័ន្ធក្រុមហ៊ុន Temasek លោកស្រី Cheo Hock Kuan (រូបថត៖Le Son -VGP)

នាថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc​បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក​ស្រី Cheo Hock Kuan នាយិកាចាត់ចែងការជាន់​ខ្ពស់ទទួល​បន្ទុក​យុទ្ធសាស្ត្រ ​និង​កិច្ច​ការ​បរទេស​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន Temasek ប្រទេស​សឹង្ហបុរី ដែលកំពុងមកបំពេញទស្សនកិច្ច​នៅវៀតណាម។ នៅ ទីនេះ លោក Nguyễn​ Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ ការវិនិយោគប្រកប ដោយប្រសិទ្ធិភាពរបស់​សម្ព័​ន្ធក្រុមហ៊ុន Temasek នៅវៀត​ណាម នាពេលកន្លង ទៅ ដោយរួមចំណែកបង្កើន​ទំនាក់​ទំនង​ សហប្រតិបតិ្តការ វិនិយោគរ​វាង​ប្រទេស ទាំង​ពីរវៀត​ណាមនិងសឹង្ហ​បុរី។ លោក Nguyen Xuan Phuc បានស្នើរឲ្យសម្ព័ន្ធ ក្រុមហ៊ុន Temasek នាពេល​ខាង​មុខបន្ត ស្វែងរកឱកាសវិនិយោគនៅវៀតណាម លើវិស័យកែច្នៃរ៉ែ បច្ចេកវិទ្យា​ស្បៀង​អាហារ និង​ទេសចរណ៍។ រីឯខ្លួនវិញ លោក ស្រី Cheo Hock Kuan បាន​សង្កត់​ធ្ងន់ថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Temasek មាន​គោលបំណងជំរុញ​ខ្លាំង​ សកម្មភាពវិនិយោគ នៅវៀតណាមហើយ បង្កើនកិច្ចសហប្រតិបតិ្តការវិនិ​យោគ​លើវិ​ស័យ​ហិរញ្ញវត្ថុ បច្ចេកទេសខ្ពស់ ទំនិញ​ប្រើប្រាស់និ​ងសុខាភិបាល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ