02/09/2015 08:43 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់ជប៉ុន


ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)និងទេសាភិបាលខេត្ត Nagasaki លោក Hodo Nakamura
(រូបថត៖VGP)

ថ្លែងមតិនៅជំនួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់ជប៉ុន នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០១៥​​ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់វៀតណាម។រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការបង្កើននិងបើកទូលាយកិច្ចសហប្រតិបតិ្តការរវាងតំបន់នៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Nagasaki មានឧត្តមភាពក្នុងវិស័យទេសចរណ៍និងការនេសាទ ហើយនេះក៏ជាវិស័យ ដែលត្រូវបានផ្ដល់អាទិភាពអភិវឌ្ឍន៍នៃទីក្រុង Da Nang និងខេត្ត Quang Nam ភាគ កណ្ដាល​វៀត​ណាម​។

ហេតុនេះហើយ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវ ប្រមូលផ្ដុំស្រាវជ្រាវជំរុញកិច្ចសហប្រតិបតិ្តការថែមទៀត។លោក Nguyen Xuan Phuc មានគោលបំណងថា ទេសាភិបាលនិងថ្នាក់ដឹកនាំខេត្ត Nagasaki បន្តជំរុញការជួបប្រាស្រ័យប្រជាជន ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមកំពុងរស់នៅរៀនសូត្រ និងធ្វើការនៅខេត្ត Nagasaki។រីឯខ្លួនវិញ ទេសាភិបាលខេត្ត Nagasaki លោក Hodo Nakamura មានគោលបំណងថា រដ្ឋាភិបាលបន្តបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មជប៉ុន ធ្វើអាជីវកម្មនិងវិនិយោគយូរអង្វែងនៅវៀត​ណាម​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ