11/09/2015 09:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអាជីវករអាមេរិក

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូអាជីវករអាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសឹង្ហបុរីលោក Kirk Wagar ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោកNguyen Xuan Phuc បានឲ្យដឹងថា វៀតណាមនាបច្ចុច្បន្នត្រូវបានវាយតំលៃជាទីកន្លែងទាក់ទាញការវិនិយោគធំនៅអាស៊ាននិងជាទីផ្សារពោរពេញទៅដោយសក្ដានុភាពសំរាប់ទំនិញនាំចេញ កែឆ្នៃ។វៀតណាមក៏កំពុងចរចារអំពីកិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដោយសង្ឃឹមថា នឹងបើកចេញឱកាសជាច្រើនសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មវិនិយោគទ្វេភាគីវៀតណាមអាមេរិក។ 

លោកឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូអាជីវករអាមេរិកថតរូបអនុស្សាវរីយ៍

ឯកអគ្គរដ្ឋទូត Kirk Wagar បានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មអាមេរិកនៅសឹង្ហបុរីភាគច្រើនបានសំដែង​គោល​បំណងបើកទូលាយការវិនិយោគនៅតំបន់អាស៊ាននិងទីមកដល់លេខមួយដែលគេជ្រើសរើសនោះ​គឺ​វៀ​តណាម។ លោក Kirk Wagar សង្ឃឹមថា ដោយមានការសន្យាកែលំអរបរិយាកាសវិនិយោគអាជីវកម្ម​ បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម នាពេលខាងមុខនឹងមានអង្គភាពអាជីវកម្មអាមេរិកជាច្រើនមក​វិនិយោគ​នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ