17/01/2015 18:42 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ សមាគមមិត្តភាពឡាវ-វៀតណាម


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)ទទួល ជួបសន្ទនាជា​មួយ​គណៈ​ប្រតិភូ​នៃ​សមាគម​មិត្ត​ភាព​ឡាវ​-​វៀត​ណាម​ដឹក​នាំ​ដោយ​លោក Vilayvong Bouddakham (រូបថត៖vtv)

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ​គណៈ​ប្រតិភូ​នៃ​សមាគម​មិត្តភាព​ឡាវ-វៀត​ណាម​ដឹក​នាំ​ដោយ​លោក​ Vilayvong Bouddakham លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ និង​ជា​អនុ​ប្រធាន​សមា​គម​​មិត្តភាព​ឡាវ-វៀត​ណាម​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀត​ណាម​និងចូល​រួម​សកម្ម​ភាព​​​រំលឹក​ខួប​លើក​​ទី៤០​នៃទិវា​បង្កើត​សមាគម​មិត្តភាព​វៀតណាម​-ឡាវ។នៅជំនួបនេះ ឧបនាយក​រដ្ឋ​មន្រ្តី​លោក Nguyen Xuan​ Phuc​បាន​លើក​ច្បាស់​ថាសមាគម​មិត្តភាព​នៃប្រទេស​ទាំង២​ត្រូវ​សហការ​យ៉ាង​ស្អិត​រមួត​​​ក្នុង​ការ​លាត​ត្រ​​ដាង​​អនុវត្តសកម្មភាពនានាក្នុងឆ្នាំ២០១៥ រួមចំណែកពូន​​ជ្រុំនិង​ពង្រីក​ទំនាក់​ទំ​នង​មិត្ត​ភាព​​ ចំណង​សា​មគ្គី​ភាព​ជាពិសេស និងកិច្ចសហ​ប្រតិ​បតិ្តការ​លើ​គ្រប់​វិស័យ​រវាងប្រទេសទាំង២។លោក​Nguyen Xuan​ Phuc ក៏បានសង្កត់ធ្ងន់ថាសមាគមមិត្តភាពនៃប្រទេសទាំង២ បន្ត​មាន​សកម្ម​ភាព​ដ៏សម្បូរ​បែប​និង​​​លេចធ្លោ ក្នុង​នោះ​មាន​ការអប់រំជំនាន់វ័យក្មេងអំពីប្រពៃណីសាមគ្គី​ភាពមិត្តភាពរវាង​ប្រជាជន​នៃប្រទេស​ទាំង​២ លើក​ទឹក​ចិត្តបណ្ដាតំបន់ព្រំ​ដែន​វៀតណាម-ឡាវ បង្កើនការជួបប្រាស្រ័យមិត្តភាពថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ