02/07/2015 09:38 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam


លោក Nguyen Xuan Phuc សំណេះសំណាលជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់១រូបនៅស្រុក Nam Dan
នាព្រឹកថ្ងៃទិ១ ខែកក្កដា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំគណៈ​ប្រតិភូ​សមាជិកសមាជិការសភាមណ្ឌល Quang Nam ភាគកណ្ដាលវៀតណាម ជួបប្រាស្រ័យជាមួយអ្នកបោះ​ឆ្នោត​នៅស្រុក Phuoc Son ក្រោយពីសម័យប្រជុំលើកទី៩ រដ្ឋសភានិតិកាលទី១៣។នៅទីនេះ លោក Nguyen
Xuan Phuc បានថ្លែងថា Phuoc Son បានមានការផ្លាស់ប្ដូរយ៉ាង ឆាប់រហ័សលើច្រើនវិស័យ ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅតែខ្ពស់។ ដោយហេតុនេះ ដើម្បីរួចផុតពីភាពក្រីក្រដោយនិរន្តភាព លោកបានសំណូមពរឲ្យគណៈ​កម្មាធិការ​បក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់រូប ត្រូវម្ចាស់ការច្នៃប្រឌិតក្នុងរបៀបគិតគូ របៀបធ្វើ ប្រើប្រាស់រូបសណ្ឋានសេដ្ឋកិច្ចមានប្រសិទ្ធិភាពក្នុងផលិតកម្ម។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា​៖​ “ឃុំនិមួយៗ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែស្វែងយល់មូលហេតុអីដែលយើងនៅតែក្រីក្រ។ ការជួយឧបត្ថម្ភពីបក្ស រដ្ឋគឺត្រឹមត្រូវនិងចាំបាច់ ប៉ុន្តែចំពោះប្រជាពលរដ្ឋម្នាក់ៗ ចំពោះរដ្ឋអំណាចត្រូវតែលើកត្រដែតស្មារតីកាត់បន្ថយភាពក្រីក្រ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ