18/11/2017 10:39 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំ​លៃខ្ពស់ចំ​ពោះការ​បង្កើន​អត្រា​ផលិតផល​ក្នុង​ស្រុក​របស់​ Samsung​


 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំលៃខ្ពស់ ចំពោះការបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung នៅប្រទេសវៀតណាម 

នារសៀលថ្ងៃទី១៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ​ ឧបនាយករដ្ឋមន្ត្រីលោក ​Vuong Dinh Hue បាន​ទទួល​ជួប​សន្ទនាលោក Shim Wonhwan អគ្គនាយកក្រុ​មហ៊ុន Samsung Vietnam ។

ក្នុងពិធីទទួល ​ឧបនាយករដ្ឋមន្រ្តីលោក ​Vuong Dinh Hue បានវាយតម្លៃខ្ពស់​ចំពោះកម្ម​វិធី​អភិវឌ្ឍន៍​សហគ្រាស​ផ្គត់​ផ្គង់​ បង្កលក្ខណះអភិវឌ្ឍន៍ឧស្សាហក​ម្មឧបត្ថម្ភរបស់វៀតណាម បង្កើនអត្រាផលិតផលក្នុងស្រុក​រ​បស់ Samsung ​ នៅប្រទេសវៀតណាម។​ លោកបា​​នអំពាវនាវឱ្យ​ក្រុម​ហ៊ុន Samsung វិនិយោគ​យ៉ាង​សកម្ម​លើផ​លិត​ផលស្រប​តាមផែន​ការនិង​ដំណើការ​ដែល​បាន​គ្រោង​ទុក​រួចហើយ​នៅតាម បណ្តាខេត្ត​ដែល​ជាទីតាំង​របស់​គម្រោង ​ហើយបានដាក់ពង្រាយគម្រោងការណ៍​ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាមនាពេលឆាប់​ៗនេះ។​ រីឯ  លោក  ​Shim Wonhwan បានអោយដឹងថា៖ ក្រុ​មហ៊ុន Samsung បានបង្កើតកម្មវិធីលម្អិត​មួយដើម្បី​ជំរុញ​សហគ្រាសវៀតណាម​ឱ្យក្លាយទៅ​​ជាអ្នកផ្គត់ផ្គង់របស់​ខ្លួន ដោយការរៀប​ចំសិក្ខាសាលានិង​ការតាំងពិព័រណ៍​ឧស្សាហកម្ម​ឧបត្ថម្ភ​ដើម្បី​ស្វែងរកអ្នកផ្គត់​ផ្គង់ដែរ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ