17/09/2017 08:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំ WTO នៅទីក្រុងហ្សឺណែវ


លោក Vuong Dinh Hue (ខាងឆ្វេង) បានជួបធ្វើការជាមួយលោក Roberto Azevedo
អគ្គនាយក WTO (រូបថត៖ TTXVN)

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់​វៀត​ណាម​បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប៊ែលហ្ស៊ិកនិងសហភាពអឺរ៉ុប (EU)។

មុននោះ នាថ្ងៃទី១៥ កញ្ញា នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Vuong Dinh Hue បានជួបធ្វើការជាមួយលោក Roberto Azevedo អគ្គនាយក WTO លោក Karl Brauner អគ្គនាយករង WTO និងលោក Xavier Carim ប្រធានមហាសន្និបាត WTO។ នៅបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue អះអាងថា WTO មានឋានៈពិសេសក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់​វៀត​ណាម​។ រីឯថ្នាក់ដឹកនាំ WTO ក៏បានស្វាគមន៍ការរួមវិភាគទានរបស់វៀតណាមក្នុងការជំរុញពាណិជ្ជកម្មសេរីក្នុងទូទាំងពិភពលោក ហើយការចូលរួមយ៉ាងសកម្មរបស់វៀតណាម ព្រមទាំងឯកភាពលើការបន្តជួយឧបត្ថម្ភខាងបច្ចេកទេសសំរាប់វៀតណាមក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ