03/04/2017 09:53 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចួលរួមពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ


ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចួលរួមពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ
(Hà Thanh - kinhtedothi.vn)

នាថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាបានប្ររព្ធពិធីប្រគល់ពានរង្វាន់គុណភាពថ្នាក់ជាតិ និងពាន​រង្វាន់​គុណភាពថ្នាក់អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក (GPEA) ឆ្នាំ ២០១៦ សម្រាប់​អង្គភាពអាជីវកម្ម​ឆ្នើម។ ពានរង្វាន់គុណភាពថ្នាក់​ជាតិបានប្រារព្ធជារៀងរាល់ឆ្នាំ​សម្រាប់អង្គភាពអាជីវកម្មមាន​សមិទ្ធលេចធ្លោក្នុងការផលិត ធ្វើអាជីវកម្ម កសាង និងអនុវត្ត​ប្រកបដោយប្រសិទ្ធភាពចំពោះប្រព័ន្ធគ្រប់គ្រង​គុណភាព។ ពានរង្វាន់​គុណភាព​ថ្នាក់ជាតិរបស់វៀតណាមស្ថិតនៅក្នុងប្រព័ន្ធពានរង្វាន់គុណភាព​អន្តរជាតិ​​ក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការលើកទឹកចិត្ត​អង្គភាព​អាជីកម្ម​សំដៅ​កែលម្អគុណភាពត្រូវផ្សាភ្ជាប់ជាមួយកិច្ចការគ្រប់គ្រងទីផ្សារ ដើម្បី​បរិយាកាស​អភិវឌ្ឍន៍ស្អប្រសើរសម្រាប់អង្គភាពអាជីកម្ម និងផលប្រយោជន៍របស់អតិថិជន​។


“អង្គភាពអាជីវកម្មជាច្រើនរបស់វៀតណាមបានរីកចំរើននឹងមានកន្លែងឈរជើងរឹងមាំលើទីផ្សារក្នុងស្រុកនិង​អន្តរជាតិដោយមានគុណភាបរបស់ខ្លួននិងខ្ញុំមានគោលបំណងថា ពានរង្វាន់គុណភាពថ្នាក់ជាតិនិងពាន​រង្វាន់​គុណភាពថ្នាក់​អន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិកនេះនឹងទាក់ទាញការយកចិត្តទុកដាក់មិនត្រឹមតែរបស់​អង្គភាព​​អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងពីសង្គមទាំងមូលទៀតផង។ ជាពិសេស​គឺបង្កើត​​កម្លាំងចលករសម្រាប់​សហគមន៍​​អង្គភាពអាជីកម្មវៀតណាមសំដៅ​ផ្លាស់​ប្ដូ​រថ្មី ច្នៃប្រឌិត និងលើកកម្ពស់​គុណភាពដើម្បី​ប្រទេស​អភិវឌ្ឍ​​ន៍យ៉ាងឆាប់​រហ័ស​ប្រកប​ដោយនិរន្តរភាព”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ