07/03/2015 11:52 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គ រាជទូតហូល្លង់

នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តី​និងជារដ្ឋ​មន្រ្តី​ការបរទេសលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯអគ្គរាជទូតហូល្លង់លោកស្រី Catharina​ Trooster អញ្ជើញមកជួបសម្ដែងការគួរសម ក្នុងឱកាសចាប់​ផ្ដើមអាណត្តិ​បេសកកម្ម​នៅវៀត​ណាម​។​ នៅទីនេះ លោក Pham Binh Minh បានវាយតំលៃថា ទំនាក់ទំនងវៀតណាម ហូល្លង់បានអភិវឌ្ឍន៍យ៉ាង សកម្ម​លើវិស័យជាច្រើន ជាពិសេសគឺការដែលប្រទេសទាំង២បង្កើតដៃគូយុទ្ធ សាស្ត្រអំពីកា​រ​សម្របខ្លួន​ជាមួយ​បំរ៉ែបំរួលអាកាសធាតុនិងគ្រប់គ្រងប្រភពទឹក និងដៃគូយុទ្ធសាស្ត្រអំ​ពីកសិកម្ម​និង​សន្តិសុខ​ស្បៀង​អា​ហារ​​។

ប្រទេសទាំង២ ក៏បាន សហការយ៉ាងស្អិតរមួតលើវេទិការពហុភាគីជាច្រើននិងអង្គការអន្តរជាតិនានា។លោក Pham Binh Minh បានសម្ដែងជំនឿជាក់ថា ក្នុងអាណត្តិលើកនេះ លោកស្រី ឯ​កអគ្គរាជ​ទូតនឹងរួមចំ​ណែក​យ៉ាង​សកម្ម សហការជាមួយស្រកួង ស្ថាប័ននានា របស់វៀតណាមដើម្បីលា​ត​ត្រដាង​អនុវត្តកិច្ច​សហ​ប្រតិ​បតិ្ត​ការរវាងវៀតណាមនិង ហូល្លង់យ៉ាងខ្លាំងក្លា ក៏ដូចជាជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប ផង​ដែរ។

 
ឯកអគ្គរាជទូតលោកស្រី Catharina Trooster បានអះអាងថា នឹងខំប្រឹប្រែងជំរុញថែមទៀតនូវទំនាក់ទំនង​មិត្តភា​ព​រវាងប្រជាជននៃប្រទេសទាំង២៕ 
 
តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ