09/11/2017 09:44 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅ APEC

នៅខាងក្រៅសប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono និងនាយក ប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Philipp Roesler។

 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh
និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Julia Bishop នៅពិធីចុះហត្ថលេខា



នៅជំនួបទ្វេភាគី ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសជប៉ុន​លោក Taro Kono បានពិភាក្សាអំពីបញ្ហា នានាដែលភាគីទាំង ២ យកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ រដ្ឋមន្រ្តីលោក Taro Kono វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង ការផ្ដើមគំនិតក៏ដូចជាតួនាទីម្ចាស់ការ សកម្មរបស់វៀតណាមក្នុងការរៀបចំសប្ដាហ៍ជាន់ ខ្ពស់ APEC និងឆ្នាំ APEC ២០១៧។

នាថ្ងៃដដែល ក្នុងជំនួបសន្ទនាជាមួយលោក Pham Binh Minh នាយក ប្រតិបត្តិ WEF លោក Philipp Roesler ឲ្យដឹងថា WEF ត្រៀមខ្លួនជាស្រេចចែករំលែកនូវបទពិសោធន៍ក៏ដូចជាជួយឧបត្ថម្ភវៀតណាមតភ្ជាប់ជាមួយសម្ព័ន្ធ​ក្រុមហ៊ុនជួរមុខនានាលើពិភពលោកដែលជាសមាជិក WEF។

នាថ្ងៃទី ៨ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop។ ក្នុងជំនួប ភាគីទាំងពីរបានអះអាងនូវការបន្តរក្សាសកម្មភាពពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ឯកភាពសហការត្រៀមរៀបចំឲ្យបណ្ដាដំណើរ​ទស្សនកិច្ចជាន់ខ្ពស់ខាងមុខ ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ ២០១៦ ដើម្បីនាំទំនាក់ទំនងវៀតណាម-អូស្រ្តាលីឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានឯកភាពសហការស្អិតរមួត នៅបណ្ដាសន្និសីទជាន់ខ្ពស់ខាងមុខរបស់អាស៊ាន រួមចំណែករក្សាសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស Julie Bishop បានអះអាងថា៖ វៀតណាមដើរតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់អូស្រ្តាលី ព្រមទាំង មានគោលបំណងជំរុញទំនាក់ទំនងជាមួយ​វៀតណាមប្រកបដោយជាក់ស្តែង ប្រសិទ្ធភាពនិងស៊ីជម្រៅ។ ក្នុងឱកាសនេះ ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគំរោងការណ៍ជំរុញសមភាពភេទនៅខេត្ត Lao Cai និងខេត្ត Son La (វៀតណាម) ដោយមានចំនួនប្រាក់ជំនួយ ៣៧ លានដុល្លាអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ