15/04/2017 10:25 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់  (Nguyễn Nga)

នាល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​ទទួល​ជួប​សន្ទនា​ជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅ​វៀតណាម លោកស្រី Wendy Matthews​។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរ​បង្កើនការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ចំពោះបណ្ដាយន្តការ​ទ្វេភាគី ជំរុញ្រកិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​​និងវិនិយោគ ។ ឧបនាយករដ្ឋមន្រ្តីគ៏បានស្នើឲ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍​ APEC ឆ្នាំ ២០១៧ ជាពិសេសគឺ កិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ។
 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Wendy Matthews បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេស​​ទាំងពីរក្នុងឆ្នាំ ២០១៦។​ ឯកអគ្គរដ្ឋទូត Wendy Matthews បានឲ្យដឹងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនិងស្ថាប័ន​របស់វៀតណាមសំដៅរៀបចំយ៉ាងល្អចំពោះដំណើរទស្សនកិច្ចនៃបណ្ដាគណៈ​ប្រតិភូ​ជាន់ខ្ពស់នារយៈពេលខាងមុខ ក៏ដូចជារៀបចំយ៉ាងជោគជ័យ APEC ឆ្នាំ ២០១៧ ជំរុញបណ្ដាវិស័យ​សហប្រតិបត្តិការ​ នាំទំនាក់ទំនងដៃគូ​លើគ្រប់វិស័យ​វៀតណាម នូវែលហ្សេឡង់ក្លាយទៅជាដៃគូយុទ្ធសាស្ត្រ ៕​

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ