13/04/2017 10:08 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទទួលជួបប្រធានតំណាង UNDP Kamal Malhotra



ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ស្ដាំ)ទទួលជួបសន្ទនា
ជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម
លោក Kamal Malhotra (រូបថត៖VOV)

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស​វៀត​ណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមលោក Kamal Malhotra។ នៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh​ អះ​អាង​ថា អ.ស.បជានិច្ចកាលជាផ្នែកមួយយ៉ាងសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុទិសនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោក Pham Binh Minh មានគោល​បំ​ណង​ថា អ.ស.បបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ ជួយឧបត្ថម្ភប្រទេសនានា ក្នុងនោះមានវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកកំពស់ជីវ​ភាព​រស់នៅរបស់ប្រជាជន។ 

រីឯខ្លួនវិញ លោក Kamal Malhotra អះអាងថា អ.ស.បនឹងសហការជាមួយវៀតណាមក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី៤០ ទិវាវៀតណាមចូលរួមអ.ស.ប (ថ្ងៃទី២០ ខែកញ្ញា)។ លោករូបនេះក៏បានសង្កត់ធ្ងន់ថា នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអ.ស.បនិងវៀត​ណាម​ តាម​នោះជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ