18/07/2015 10:56 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីចិនអញ្ជើញទៅទស្សនាសំណង់វិមានមិត្តភាពវៀតណាម-ចិន


(រូបថត៖TTXVN)

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចនៅ​វៀតណាម នាព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥​ ឧបនា​យករដ្ឋមន្រ្តី​ចិន​លោក​Zhang Gaoli និង​គណៈប្រតិភូ​ចិន​បានអញ្ជើញ​ទៅទស្ស​នា ពិនិត្យ​មើលសំណង់​វិមានមិត្តភាព​វៀត​ណាម-ចិន​នៅ​ខ័ណ្ឌ Tu Liem រដ្ឋ​ធា​នីហាណូយ។ នៅទីនេះ លោក Vu Xuan Hong ប្រធានសម្ព័ន្ធ បណ្ដាអង្គការ​មិត្ត​ភាព​វៀត​ណាម​ ដែលជាម្ចាស់ការគំរោងការណ៍ បានជូន​ដំណឹង ជាមួយ​លោក​ឧប​នាយករដ្ឋមន្រ្តី​ចិន Zhang Gaoli អំពី​ស្ថានភាព​សាងសង់វិមាន​មិត្តភាពវៀតណាម-​ចិននាពេលកន្លងទៅ។ លោក Vu Xuan Hong​ ​បានសង្កត់​ធ្ងន់ថា ​សំណង់​នេះនឹង​រួមចំណែក​បង្កើន​ចំណង​សាមគ្គី​ភាព​មិត្តភាព រវាងប្រជាជននៃ​ប្រទេសទាំង២វៀត​ណាម​និង​​ចិន៕
 

តាម VOV5 - វីទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ