08/04/2017 10:44 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសំណេះសំណាលជនរួមជាតិខ្មែរ


ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសំណេះសំណាលជនរួមជាតិខ្មែរ

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅខេត្ត Soc Trang (ភាគខាងត្បូងវៀត​ណាម) ​គណៈកម្មាធិការទទួលបន្ទុកតំបន់ភូមិភាគខាងត្បូងប៉ែកខាងលិច រួមសហការជាមួយខេត្ត Soc Trang រៀបចំជំនួបប្រាស្រ័យអបអរសាទរបុណ្យចូលឆ្នាំថ្មី ​របស់ជនរួមជាតិខ្មែរ តំបន់ភូមិភាគខាងត្បូងប៉ែកខាងលិចឆ្នាំ២០១៧។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​ស្នើ​អោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវអនុវត្តល្អគោលការណ៍ គោលនយោ​បាយរបស់បក្សនិងរដ្ឋចំពោះវិស័យជនជាតិ សាសនា បន្តយកចិត្តទុកដាក់ ​ថែទាំដល់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរថែមទៀត។ តាងនាមអោយ​រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានជូនពរ​ជនរួមជាតិខ្មែរ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសប្បាយរីករាយ​ សាមគ្គីភាព សុវត្ថិភាព និងសន្សំសំចៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ