22/05/2015 09:59 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មានបទអន្តរាគមន៍នៅសន្និសីទអនាគតទ្វីបអាស៊ី


ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មានបទអន្តរាគមន៍នៅសន្និសីទ​អនាគតទ្វីបអាស៊ី (រូបថតៈ asia.nikkei.com)

សន្និសីទ​អនាគត​ទ្វីប​អាស៊ី​លើក​ទី២១ ដោយ​ប្រធាន​បទ “ទ្វីប​អាស៊ី​ក្រោយ​ឆ្នាំ២០១៥៖ បណ្តា​ភារ​កិច្ច​សម្រាប់​សន្តិ​ភាព​និង ភាព​សម្បូ​រុងរឿង​យូរ​អង្វែង” ដោយ​សម្ព័ន​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ Nikkei និង មជ្ឈដ្ឋាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​រៀប​ចំឡើង បាន​បើក​ជាផ្លូវ​ការ​ នាថ្ងៃទី២១ខែ​ឧសភាឆ្នាំ​២០១៥​។ ចូល​រួម​សន្និសីទ​មាន​អគ្គ​លេខាធិ​ការ​អាស៊ាន លោក Le Luong Minh រួម​ជាមួយ​ថ្នាក់ដឹក​នាំមក​ពីប្រទេស​ជា​ច្រើន។ ឧប​នាយក​រដ្ឋមន្ត្រី Vu Van Ninh ដឹក​នាំ​គណៈ​ប្រតិ​ភូ​វៀត​ណាម ចូលរួម​និង​មាន​បទ​អន្តរាគមន៍។ នៅ​វេទិ​ការ​នេះ លោកVu Van Ninh បាន​អះ​អាង​ថា សន្និ​សីទ​អនាគត​ទ្វីប​អាស៊ី​ជា​ឱកាស ដើម្បី​ប្រទេសនានា​ក្នុង​តំបន់​ចែក​រំលែក និង​ពិភាក្សា​ អំពីបណ្តា​គោល​ដៅ អភិវឌ្ឍន៍ និង​ជម្រុញ​ថែម​ទៀត​ កិច្ចសហ​ប្រតិបត្តិ​ការ ដើម្បីទ្វីប​អាស៊ី១​សម្បូ​រុង​រឿង​។

​ទាក់​ទិន​ដល់​ជប៉ុន លោក Vu Van Ninh បាន​លើក​ច្បាស់​ថា វៀត​ណាម គាំ​ទ្រ​ជប៉ុន​ក្នុង​ការ​ខំប្រឹង​ប្រែង​សហ​ការ​យ៉ាង​ស្អិត​រមួត​ ជាមួយ​បណ្តាប្រ​ទេស​នៅ អា​ស៊ីអា​គ្នេយ៍ តាម​រយៈយន្ត​ការ​សហប្រតិ​បត្តិការ​អាស៊ាន-​ជប៉ុន អាស៊ាន+​3 និង បណ្តា​វេទិ​ការ​ផ្សេងៗ​ទៀត។ លោក Vu Van Ninh សម្តែង​ក្តី​ជឿជាក់​ថា នា​ពេល​ខាងមុខ អាស៊ាន​និង​ជប៉ុន​នឹង​បន្តការ​អភិវឌ្ឍន៍​យ៉ាងជ្រាល​ជ្រៅថែម​ទៀត ដើម្បី​ផល​ប្រយោជន៍​របស់​ភាគី​ទាំង​ពីរ ដើម្បី​សន្តិ​ភាព​ ស្ថិរ​ភាព និង​ភាព​សម្បូ​រុង​រឿង នៅ​ទ្វីប​អាស៊ី៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ