26/08/2015 09:43 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចូលរួមពិព័ណ៌ប្រទេសជាតិ-៧០​ឆ្នាំ​កំណាត់​ផ្លូវ​មួយ


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចូលរួមពិព័ណ៌ប្រទេសជាតិ-៧០ឆ្នាំកំណាត់ផ្លូវមួយ

ប្រទេសជាតិ-៧០​ឆ្នាំកំណាត់​ផ្លូវមួយ​ ជាប្រធាន​ពិព័ណ៌​ឯកសារ​ដោយ​ប័ណ្ណល័យ​ជាតិ​វៀត​ណាម​បើក​នាព្រឹក​ថ្ងៃទី​២៥ខែសីហាឆ្នាំ២០១៥ នៅក្រុងហាណូយ។ ពិព័ណ៌បាន​តាំងបង្ហាញ​ឯកសារ​ដ៏ថ្លៃថ្លា​ប្រមាណ​១៥០០រួម​មាន​សៀវភៅ​កាសែត​រូបថត​ឯកសារ​វីដេ​អូជាដើម ស្ដីពី​ប​ដិវត្តន៍​ខែសីហា បុណ្យជាតិ​ទី២​កញ្ញា លោក​ប្រធាន​ហូជីមិញ​ជាមួយ​បុព្វហេតុ​រំដោះ​ប្រជា​ជាតិ និងសមិទ្ធិ​នៃបុព្វហេតុ​កសាង​ប្រទេសជាតិ ក្នុងអំឡុង៧០​ឆ្នាំកន្លង​ទៅ។ អ្នក​ប្រវត្តិ​សាស្ត្រ Duong Trung Quoc ទីប្រឹក្សា​ខ្លឹមសារ​នៃពិព័ណ៌បាន​ឲ្យដឹង​ថា៖

“យើងខ្ញុំជ្រើសរើសរូបថត​ឯកសារប្រវត្តិសាស្ត្រមួយ​ចំនួន ក្នុងប៉ុន្មានខែឆ្នាំដំបូង​ខណៈ​ដែល​បដិវត្តន៍​ទើប​នឹង​ទទួល​បាន​ជោគជ័យ និងរដ្ឋវៀត​ណាម​ឯករាជ្យទើប​បាន​បង្កើត។ នៅទី​នេះ​យើង​ខ្ញុំបាន​ជ្រើស​រើស​រូប​ភាព​ស្ដីពី​រដ្ឋ​ថ្មី​មួយ ទន្ទឹម​នឹង​សេដ្ឋកិច្ច គឺសំខាន់បំផុត​ជាវប្បធម៍។ វប្បធម៍​បានបង្កើត​ឡើងសង្គមថ្មី​មនុស្សថ្មី។”​ពិ​ព័ណ៌​បាន​ប្រព្រឹត្ត​ទៅដល់​ថ្ងៃទី​៦ខែកញ្ញា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ