27/01/2015 21:21 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទទួល​ជួបសន្ទនា​ជាមួយបេសក​ជនពិសេស​របស់នាយក​រដ្ឋមន្ត្រី​អង់គ្លេស


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ទទួល​ជួប​សន្ទនា​ជាមួយ​បេសក​ជនពិសេស​របស់នាយ​ករដ្ឋ​មន្ត្រី​អង់​គ្លេស

រសៀល​ថ្ងៃទី ២៦ ខែមករា​ ឆ្នាំ២០​១៥ នៅទី​ក្រុងហាណូយ ក្នុង​ការជួបសន្ទនា ជាមួយ​បេសក​ជន​ពិ​សេស​​​របស់​​នា​យករដ្ឋម​ន្ត្រីអង់​គ្លេស លោក Terence Puutnam ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​​ណាម ឧប​នា​យក​​​រដ្ឋមន្ត្រី វៀត​ណាមលោក Vu Duc Dam បាន​ឲ្យដឹង​ថា វៀត​ណាម​មាន​​បំណង​​​ថា អង់គ្លេស​នឹងជួយ​ឧបត្ថម្ភ​​លើវិស័យ​អប់រំ ជាពិ​សេសការបណ្តុះប​ណ្តាលលទ្ធ​កម្ម និង​មុខ​​របរ​​ឲ្យ​និស្សិត​វៀតណាម។ លោក​ឧបនាយក​​រដ្ឋមន្ត្រីវៀត​ណាម សង្កត់ ធ្ងន់ថា រដ្ឋាភិបាល​វៀត​ណាម​នឹង​​ខំប្រឹង​អស់ពី​កម្លាំង​កាយចិត្ត អនុវត្ត​រាល់កិច្ចព្រម​ព្រៀងនៃ​ប្រទេសទាំង​ពីរ ។ រីឯ​ខ្លួន​​វិញ លោក Terence Puutnam បាន​ចាត់ទុក​ថា រដ្ឋាភិ​បាល​វៀត​​ណាម ត្រូវ​មាន​​​​ផែន​ការ​អភិវឌ្ឍន៍​និង​មាន​ទស្សន​​វិស័យ​​យូរអង្វែង​សម្រាប់​ឆ្លើយតប​នឹងតម្រូវ​ការ​អភិវឌ្ឍន៍​​​ចីរភាព​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ