20/02/2018 09:44 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​យុទ្ធជន​បដិវត្តន៍​ត្រូវ​ជាប់​ឃាំង​នាគ្រា​សង្គ្រម​


 ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយ យុទ្ធជនបដិវត្តន៍ត្រូវជាប់ឃាំងនាគ្រាសង្គ្រាម

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ (ថ្ងៃទី៥នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី​ឆ្នាំច សំរឹទ្ធស័ក ២០១៨) នៅ​សារមន្ទីរ​សំណល់​សង្គ្រាម​ (ខ័ណ្ឌទី៣នៃទីក្រុងហូជីមិញ) ឧប​នាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍រដ្ឋាភិបាល ​លោក Truong​ Hoa Binh បានអញ្ជើញ​ចូលរួម​ពិធីជួបសំណេះ សំណា​លជាមួយយុទ្ធជនបដិវត្តន៍វៀ​តណាម ត្រូវជាប់ឃាំងនាគ្រា​សង្គ្រាម។

នៅទី​នេះ លោក Truong Hoa Binh បានអះអាងថា ប​ក្សនិងរដ្ឋជានិច្ច​កាល​ ផ្តោតការយកចិត្ត ទុក​ដាក់​ពិសេស​ទៅលើ​ការងារតបស្នងស​ង់គុណ ថែទាំជនមានគុណូបការៈ​។ នាពេល ​ខាងមុខ រដ្ឋាភិបាល​នឹង​បន្ត​ដោះស្រាយ​ឲ្យបានល្អ​ថែមទៀតនូវគោលន​យោបាយ សម្រាប់ជន​មានគុណូប​ការៈ ក្នុង​នោះមាន​យុទ្ធជន​បដិវត្តន៍​វៀត​ណាម ត្រូវជា​ប់ឃាំង​ នាគ្រាសង្គ្រាម​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ